



ភ្នំពេញ៖ កម្លាំងចម្រុះនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោគបានដាក់គោលដៅត្រួតពិនិត្យអាវុត្ថជាតិផ្ទុះបានឃាត់ខ្លួនជនសង្ស័យ២នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ខែសីហា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ២៧១នៅមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ។
ជនសង្សយ័ទី១៖មានឈ្មោះប៊ុត សុខខឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់ផ្ទះជួលម្តុំផ្សារពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ ស្រុកកំណើត នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជយ័។
ជនសង្សយ័ទី២៖មានឈ្មោះ យុនចន្ទ័ ដារា ភេទប្រុស អាយុ៣១ ឆ្នាំមុខតបរសិស្ស ស្នាក់ម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។វត្ថុតាងដកហូតបានរួមមាន កាបូបស្ពាយ១ កាបូបតូច១ កូនសោរសម្រាប់កាច់ កម៉ូតូ១ ID១គ្រឿង ទូរសព្ទ័៣គ្រឿង និងលុយមួយចំនួន ម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ ស៊េរី០១៦ពណ៌ខ្មៅគ្មានស្លាកលេខ។
តាមប្រភពព៌ត៌មានពីកម្លាំងនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថានៅមុនឈានការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោគ បានដាក់គោលដៅត្រួតពិនិត្យអាវុត្ថជាតិផ្ទុះនៅចំណុចកើតហេតុខាង ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងពីត្បូងទៅជើងដោយកម្លាំងសមត្ថកិច្ចមានការសង្សយ័បានហៅឲ្យឈប់និងបានឆេកឆេទៅលើដងខ្លួនបានរកឃើញវត្ថុតាងនៅលើដងខ្លួនត្រូវបានកម្លាំងឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្សយ័ទាំង២នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្នទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោគ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕សិរសារ