ឌុប​សង្សារ​ដើរ​លេង​ត្រូវ​ក្រុម​ចោរ​វ័យ​ក្មេង​ឆក់​ទូរស័ព្ទ​ដៃ​បណ្តាលអោយ​រង​របួស​ដេក​មន្ទីរ​ពេទ្យ​

 

 

 

 

 

 

ភ្នំពេញ​៖​ គួរ​ស្នេហា​មួយ​គួរ​ជិះ​ម៉ូតូ​ដើរ​លេង​យប់​ត្រូវ​ក្រុម​ចោរ​វ័យ​ក្មេង​ឆក់​ទូរស័ព្ទ​ដៃ​បណ្តាលអោយ​រង​របួស​ដេក​មន្ទីរ​ពេទ្យ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលម៉ោង២៣:២០នាទី​កណ្ដាល​អាធ្រាត​ថ្ងៃទី០២​ខែ​សីហា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ១២៨ក្រុមទី១៧សង្កាត់ផ្សារដេប៉ូ២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យ​មាន​ចំនួន​៣នាក់​៖
១)ឈ្មោះ​ ស្រ៊ុ​ ឈុនទីហៅឡាទីភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សថ្នាក់ទី១១វិទ្យាល័យជាសុីមសន្ធរម៉ុក​ ស្នាក់នៅផ្ទះលេខ៥២បេផ្លូវ២៥៣ក្រុម១សង្កាត់ទឹកល្អក់ទី៣ខណ្ឌ​ទទួលគោករាជធានីភ្នំពេញ។ទី២​)​ ឈ្មោះ​ រ៉េនសុខរតនៈ​ ហៅរតនៈ​ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុចរបរសិស្សស្វ័យរិនថ្នាក់១២វិទ្យាល័យឥន្រ្ទទេវីស្នាក់នៅផ្ទះគ្មានលេខផ្លូវលំសង្កាត់ខណ្ឌ​ឬស្សីកែវរាជធានីភ្នំពេញ។ទី៣)​ឈ្មោះ​ កុសល បញ្ញាសិទ្ធភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្សអនុវិទ្យាល័យសន្ធរម៉ុកស្នាក់នៅផ្ទះគ្មានលេខសង្កាត់បឹងសាឡាងខណ្ទទួលគោករាជធានីភ្នំពេញ​នឹងមធ្យោបាយធ្វើសកម្មភាព​មាន​ម៉ូតូ២គ្រឿងមួយម៉ាកHonda C110ពណ៌​ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BD-4677និងម៉ាកYamaha siriusពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ1L-8044។​ចំណែកឯ​ជនរង​គ្រោះមានឈ្មោះ​ អុឹងបញ្ញាភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ​នឹង​សង្សារ​ឈ្មោះ​ ម៉ៅ​ សុខមាន​អាយុ​១៩ឆ្នាំ​ដោយ​ជិះម៉ូតូម៉ាកHonda zoomerxពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ1FQ-6475។

តាម​ប្រភព​ព៌ត៌​មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គាត់​ឃើញ​ជន​រង​គ្រោះ​ពីរ​នាក់​សង្សារ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាង​លើ​កាន់​ទូរស័ព្ទ​ដៃ​ម៉ាក​ព្ទI phone7ពណ៌​ខ្មៅធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១២៨ពីលិចទៅកើត។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​លេច​មុខ​ជនសង្ស័យ​ចំនួន​៣នាក់​ជិះ​ម៉ូតូ​២គ្រឿង​ខាង​លើ​ឆក់ទូរសព្ទ័ដៃ​ពី​ជនរងគ្រោះ​បានសំរេច​បណ្តាលអោយ​ដួល​រង​របួស​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិច​ពិភព​ពន្លឺ​ដឹក​យក​ទៅ​ព្យាបាល​។គាប់​ជួន​នឹង​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​នៅ​ក្នុង​មូល​ដ្ឋាន​ប្រទះ​ឃើញ​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​បែប​ដូច្នោះក៏​ជិះ​ម៉ូតូ​ដេញ​បង្រ្កាបបានទាន់ពេល​វេលា​។
តាមចំលើយសារភាពរបស់ជនល្មើស​បាន​និយាយ​ថា​ខ្លួនពិតជាបានឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​មែន។

បច្ចុប្បន្ននេះ​ជន​សង្ស័យ​ទាំង​នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​ខុង​មុីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *