ចាប់ស្រី្តម្នាក់ ពាក់ព័ន្ធប៉ុនប៉ងជួញដូរផ្លូវភេទឆ្លងដែន

ភ្នំពេញៈកាលពីថ្ងៃទី០២-ខែសីហា-២០១៧ ម៉ោង៦ល្ងាចនៅផ្ទះជួល ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានករណីប៉ុនប៉ងជួញដូរផ្លូវភេទឆ្លងដែនមួយ ត្រូវបានសមត្ថកិច្ចឃាត់បានជនសង្ស័យម្នាក់ ។

-ជនរងគ្រោះឈ្មោះសុខ លី ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពោត ស្នាក់នៅផ្ទះកើតហេតុ។ រីឯជនសង្ស័យឃាត់ខ្លួនឈ្មោះយ៉ុង គឹមស៊ុយ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះ៥៥៨ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា  មុនពេលកើតហេតុជនរងគ្រោះកំពុងលក់ពោតនៅផ្សារច្បារអំពៅ រួចជនសង្ស័យក៏បានមកនិយាយ ប្រាប់ជនរងគ្រោះថា រូបស្អាតប៉ុណ្ណឹងគួយកប្តីជនជាតិចិនទៅ គេឲ្យថ្លៃទឹកដោះ ៣០០០ ដុល្លារ រួចជនសង្ស័យឈ្មោះយ៉ុង គឹមស៊ុយ ក៏នាំជនរងគ្រោះទៅផ្ទះភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជួបបក្ខពួកម្នាក់ទៀតឈ្មោះ វិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រួចឈ្មោះ វិតក៏សួរជនរងគ្រោះថា តើមានសំបុត្រកំណើតអត់? ជនរងគ្រោះឆ្លើយថា អត់មានទេ!ឈ្មោះវិតក៏ឲ្យលុយ២០ដុល្លារទៅជនរងគ្រោះមកផ្ទះវិញធ្វើសំបុត្រកំណើត។

ប្រភពព័ត៌ដដែលបានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី ០២-ខែកក្កដា-២០១៧ ម៉ោង៦ល្ងាចជនសង្ស័យឈ្មោះយ៉ុង គឹមស៊ុយ បានទៅផ្ទះជនរងគ្រោះសួរនាំរឿងហេតុខាងលើ ក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ សារ៉េត

Leave a Reply

Your email address will not be published. Required fields are marked *