សល់៥ខែទៀតចូលរោងការ ទៅដេកជាមួយសង្សារ សង្សាររឹតកសម្លាប់យកម៉ូតូទៅបាត់

ភ្នំពេញៈ នារីម្នាក់ត្រូវឃាតករឹតកសម្លាប់បង្កភ្ញាក់ផ្អើលនៅម៉ោង៦ល្ងាចថ្ងៃទី ០២.០៨. ២០១៧នៅក្នុងបន្ទប់លេខ ៣២ ផ្ទះសំណាក់ម៉ូ នីកាទីតាំងលេខ ២៥៣ J ផ្លូវលេខ ៤៦០ ក្រុមទី ២២ ភូមិទី ៤ សង្កាត់ ទួលទំពូង១ ខណ្ឌ ចំការមន។

-សពឈ្មោះ អ៉ី. សុខា ភេទ ស្រី អាយុ ២៦ ឆ្នាំ មុខរបរ កាត់ខោអាវនៅផ្ទះ ទីលំនៅផ្ទះលេខ ១២០ស្ទួន ផ្លូវ បេតុង ភូមិ កោះនរា សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ។

ប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានអោយ ដឹងថា: កន្លងមកជនរងគ្រោះមានស្នេហាជាមួយ ឈ្មោះលី ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ ឬស្សីស្រស់ សង្កាត់ និរោធ ក្រោយមកក៏មានគូ ដណ្តឹងជាមួយឈ្មោះយ៉ា ហើយត្រូវរៀបការនៅ ខែធ្នូ ឆ្នាំ ២០១៧។ លុះនៅថ្ងៃទី ០២.០៨.២០១៧ ម្តាយជនរងគ្រោះបានប្រើជនរងគ្រោះអោយទៅ ដូរលុយដុល្លាចំនួន ៤០ដុល្លាយកលុយខ្មែរ ពេល នោះជនរងគ្រោះក៏ជិះម៉ូតូម៉ាកC១២៥ ពណ៏ខ្មៅ សេរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FT ១៧ ២៣ ចេញមកបាត់រហូត ខ្ញុំទូរសព្ទ័ចូលតែគ្មាន អ្នកលើក រហូតដល់ម៉ោង១៩.៣០នាទីខ្ញុំទូរសព្ទ័ មកទៀត តែត្រូវបានប៉ូលីសលើក រួចប្រាប់ថា:កូន ខ្ញុំស្លាប់ហើយ។

ប្រភពពីមេការផ្ទះសំណាក់ឈ្មោះណា.រិទ្ឋី បានអោយដឹងថា:នៅថ្ងៃទី ០២ .០៨.២០១៧វេ លាម៉ោង០៩.០០នាទីមានភ្ញៀវជិះម៉ូតូមួយគ្រឿង ម៉ាកC១២៥ ពណ៏ខ្មៅមានគ្នា០២នាក់ ប្រុសម្នាក់ ស្រីម្នាក់( ជនរងគ្រោះនិងជនសង្ស័យ)ឌុបគ្នាចូល មកជួលបន្ទប់កើតហេតុខាងលើដេក ពេលនោះ មនុស្សប្រុសនោះក៏ឡើងទៅមុន ចំណែកជនរង គ្រោះក៏ចេញទៅក្រៅ តែមិនដឹងត្រឡប់មកពេល ណាវិញទេ។ រហូតដល់ម៉ោង ៣ រសៀល ទើប ឃើញមនុស្សប្រុសនោះចុះមក ប្រាប់ថា:ទៅទិញ អីញ៉ាំរួចក៏ជិះម៉ូតូចេញទៅបាត់ទៅ រហូត។ដល់ម៉ោង ដឹងកើតហេតុខាងលើ មេការផ្ទះសំណាក់មានការ សង្សយ័ក៏ឡើងទៅគោះទ្វារបន្ទប់ មិនមានការ ឆ្លើយតប ក៏បើកទ្វារបន្ទប់មើលឃើញជនរងគ្រោះ ចងកស្លាប់រួចក៏លើកដាក់ចុះ។

តាមការពិនិត្យមើលកាំម៉េរ៉ាសុវត្តិភាពឃើ ញជនរងគ្រោះនិងជនសង្សយ័បានជិះម៉ូតូ១គ្រឿងម៉ាកc១២៥ពណ៌ខ្មៅចូលមកផ្ទះសំណាក់នៅវេលាម៉ោង៩និ២៤នាទីព្រឹកថ្ងៃ០២.០៨.២០១៧ហើយជនសង្សយ័ក៍ឡើងទៅមុន។ចំណែកជនរងគ្រោះបានជិះម៉ូតូចេញទៅវិញមួយសន្ទុះក៍ត្រលប់មកវិញ។

សំភារះបាត់បង់ _ម៉ូតូម៉ាក់c១២៥ពណ៍ខ្មៅឆ្នាំ២០១៦ពាក់ស្លាកលេខភ្នំពេញFT១៧២៣ ៕សារ៉េត

Leave a Reply

Your email address will not be published. Required fields are marked *