កំពត៖ បុរសម្នាក់ឈ្មោះ អ៊ុត ប៊ុនធា អាយុ៣៨ឆ្នាំ រស់នៅភូមិ ស្ថិតក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយសារជនរងគ្រោះ ផឹកស្រាស្រវឹង ហើយទៅដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងបុក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៦ នៅចន្លោះបង្គោលលេខ១១០ ។
សមត្ថកិច្ចឲ្យដឹងថាមុនកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកខ្លួន ហើយបានដើរទៅដេក នៅលើផ្លូវរថភ្លើង ខណ:នោះរថភ្លើងមកដល់ក៏បុកកិន បណ្តាលឲ្យស្លាប់ យ៉ាងអនោចធមបែបនេះតែម្តងទៅ លុះព្រឹកឡើងមាន ការភ្លាក់ផ្អើល៕ ជំនោរ
