

ភ្នំពញ៖បុរសជាងសំណង់ក្នុងក្រុមហ៊ុនISIម្នាក់បានឆក់ខ្សែរភ្លើងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈដែលកំពុងធ្វើការសុខៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី03ខែសីហាឆ្នាំ2017 នៅចំណុចក្នុងឃ្លាំងកំពង់សាងសង់ក្នុងក្រុមហ៊ុនISIក្នុងភូមិត្រពាំថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះថន សៀងហៃ ភេទប្រុស អាយុ43ឆ្នាំមុខរប រជាងសំណង់ ស្នាក់នៅផ្ទះជួលសិនចូវភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីឈ្មោះស្រុន វ៉ាត្រូវជាប្អូនថ្លៃរបស់សព បានបំភ្លឺថានៅម៉ោងកើតហេតុខាងលើ ខ្លួនជាកម្មករសំណង់កំពុងធ្វើការនៅចំងាយប្រហែល5ម៉ែត្រពីបងថ្លៃ ហើយលឺបងថ្លៃស្រែកជួយផងគាត់ឆក់ខ្សែភ្លើង ភ្លាមនោះគាត់ក៏បានស្ទះទៅដកឌុយភ្លើង រួចរត់មកមើលបងថ្លៃតែសន្លប់បាត់ទៅហើយ។ បន្ទាប់មករូបគាត់ក៏បានស្រែកអោយគេជួយ និងដឹកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សុី ប៉ុន្តែជាអកុសល់លោកគ្រូពេទ្យបានពិនិត្យនិងបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសក្រុង បានបញ្ជាក់ថាជនរងគ្រោះបានដោះដូរព្រីភ្លើងធ្វេសប្រហែសមិនបានដកឌុយភ្លើងទើបបណ្ដាលអោយឆក់ចរន្តអគ្គីសនីស្លាប់បែបនេះ។
ក្រោយពីកម្លាំងនគរបាលពិនិត្យរួចសពត្រូវបានបញ្ជូនទៅផ្ទះនៅភូមិព្រែកក្របៅ ឃុំពាមរិ៍ ស្រុកពាមរិ៍ ព្រៃវែងដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត