លោកម៉ក់ ហុង ស្ងាត់ៗដឹកនាំកម្លាំងទៅ​បង្ក្រាប​ចាប់ក្រុម​អ្នក​ញៀនល្បែងបាន៧នាក់

 

 

 

 

 

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងសុីសង បៀ ងប់ង៉ុលផ្កាប់មុខ ចោលផ្ទះចោលសម្បែងភ្លេចប្រពន្ធកូន ផ្តុំគ្នាលេង ត្រូវបានលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខដឹកនាំកម្លាំងឆ្មក់ទៅសង្រ្គប់ក្រសោបចាប់បាន៧នាក់ ដកហូតបានសន្លឹកបៀចំនួន១១ហ៊ូ​ ម៉ូតូចំនួន២០គ្រឿងនិង​ជាច្រើន​អ្នក​ទៀតរត់ផ្លោះបាតជើងសព្រាត។ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាម​ប្រភព​ព៌ត៌​មានពី​ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងមតិ សាទរចំពោះ សកម្មភាព ប្រតិបត្តិការបង្ក្រាប រាល់បទល្មើស របស់កម្លាំងនគរបាលខណ្ឌសែនសុខ ខណៈដែលទីតាំងខាងលើ បង្កើតនូវវង់ល្បែងសុីសង់ខុសច្បាប់ ក្នុងមូលដ្ឋាន ជាបទល្មើសមួយ បង្កឲ្យអសន្តិសុខទាំងយប់ទាំងថ្ងៃ។ហើយ​មួយ​ថ្ងៃ​ៗឃើញក្រុមអ្នកញៀនល្បែង ចូលលេងងប់ង៉ុល ដាច់បាយដាច់ទឹក ចោលផ្ទះសម្បែង គ្មានគិតប្រពន្ធកូន ខាតបង់ពេលវេលា មិនរករបរអ្វីដែលស្របច្បាប់បែជាមកសង្ងំពែន​លេងបៀ។​ គាប់​ជួន​ទៅនឹងភូមិឃុំមានសុវត្តិភាពល្អ ត្រង់ចំណុចទី៥ គ្មានល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋាន និងដើម្បីធានាបាននូវសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ទើបកម្លាំងនគរបាល ប៉ុស្តិ៍ទឹកថ្លា ក្រោមបញ្ជាផ្ទាល់ពីលោក​វរសេនីយ៍​ឯក​ ម៉ក់​ ហុង​ អធិការខណ្ឌ ចុះក្រសោបចាប់ ក្របួចបានក្រុមអ្នកញៀនល្បែងចំនួន៧នាក់ ម៉ូតូ២០គ្រឿង និងដកហូតបានវត្ថុតាងមួយចំនួនទៀត ។

តាម​ប្រភព​ព៌ត៌​មានពី​កម្លាំង​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា បន្ទាប់ពីសហការណ៍ល្អជាមួយបងប្អូនប្រជាពលរដ្ឋ ក្រោយពីទទួលសេចក្តីរាយការណ៍ ជុំវិញសន្តិសុខ ក្នុងភូមិសង្កាត់ ទើបកម្លាំងនគរបាលចុះទៅបង្ក្រាបចាប់បនល្បែងសុីសង ខុសច្បាប់ខាងលើ ។
បច្ចុប្បន្ននេះ​ក្រុម​អ្នក​ញៀន​ល្បែង​ រួមជាមួយវត្ថុតាងត្រូវ​កម្លាំង​នគរបាលនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធី ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *