ចាប់ជនសង្ស័យឆក់កាបូបបាន ១១នាក់ បន្ទាប់ពីធ្វើសកម្មភាពហើយរត់មិនរួច

ខេត្តកំពង់ចាម៖ ជនសង្ស័យដៃដល់ជាចោរឆក់កាបូប២នាក់ និងបក្សពួក៩នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងកំពង់ចាមតាមប្រមាញ់ចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វើរសកម្មភាពភ្លាមៗ។

ប្រតិបត្តការនេះធ្វើរឡើងនៅម៉ោង៩ៈ៣០នាទី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចរបងសាលាកសិកម្ម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
សម្មត្ថកិច្ចនគរបាលក្រុងបានឲ្យដឹងថា ជន រងគ្រោះក្នុងអំពើឆក់នេះ ឈ្មោះ សាំង ស្រីនី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្មត្ថកិច្ចបានបន្តថា បន្ទាបពីកើត ហេតុ សមត្ថកិច្ចជំនាញបានធ្វើការចាប់ ខ្លួនជនសង្ស័យ២នាក់ ទី១ ឈ្មោះ ចាន់ធី សុភ័ត្រា ហៅ ភ័ក្រ្តសំណុំ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ទី២ ឈ្មោះ សំ សែន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងបានឃាត់ខ្លួនបក្សពួកជនសង្ស័យ៩នាក់ទៀត ទី១ ឈ្មោះ ភាព ដា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងកុក២សង្កាត់បឹងកុក ក្រុងកំពង់ចាម ទី២ ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទី៣ ឈ្មោះ ថា សុខលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ទី៤ ឈ្មោះ ថោង សុភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៥ ឈ្មោះ ទ្រី គង្គា នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម
ទី៦ ឈ្មោះ អាន តុលា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ទី៧ ឈ្មោះ សោម សុផា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៨ ឈ្មោះ ផុន កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៩ ឈ្មោះ អាង សុីសុី ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

សម្មត្ថកិច្ចនគរបាលបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងអស៉ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី ៕

photo330683121851805555 photo330683121851805556

Leave a Reply

Your email address will not be published. Required fields are marked *