ស្ទឹងត្រែង ៖ បុរសល្មោភកាមម្នាក់បានលួចឡើងទៅរំលោភប្រពន្ធគេរហូតបានសម្រេច ពេលប្តីមិននៅផ្ទះ តែក្រោយមកប្តីគេមកទាន់រត់ចោលទូរស័ព្ទ ក៏ត្រូវប្តីស្រី្តរងគ្រោះប្តឹង
នគរបាលស្រុកសេសានឲ្យឃាត់ខ្លួនតែម្តង ។
ករណីនេះបានកើតឡើង នៅក្នុងខ្ទមចាំចម្ការ មួយកន្លែងស្ថិតនៅក្នុងស្រុកសេសាន្តកាលពីវេលាម៉ោង០៦ និង០៤នាទីយប់ថ្ងៃទី១៣ខែ វិច្ឆិកាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ុត អឿន អាយុ៣០ឆ្នាំ មុខរបរធ្វើចំការ ទីលំនៅក្នុងភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន្ត ។ឯនារីរងគ្រោះមានអាយុ១៩ឆ្នាំ រស់នៅភូមិជាមួយជនសង្ស័យ ។
ស្រី្តរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនាងនៅខ្ទមចាំចំការតែម្នាក់ឯងឯប្តីជាប់ទៅបុណ្យក្នុងភូមិ ហើយក្រោយមកស្រាប់
ជនសង្ស័យបានមកគំរាមកំហែងចាប់នាងរំលោភរហូតបានសម្រេច នៅលើខ្ទមចម្ការទោះបីនាងខំស្រែកឲ្យគេជួយយ៉ាងណាក៏ដោយគេមិនឮឡើយ ។ បន្ទាប់មកប្តីនាងមកដល់ធ្វើឲ្យជនសង្ស័យភ័យរត់គេចចោលទូរស័ព្ទដៃមួយគ្រឿង និងអាវ១នៅកន្លែងកើតហេតុ ។ ភ្លាមនោះប្តីរបស់គាត់បានទៅប្តឹងនគរបាលស្រុកសេសានចាប់ខ្លួនយកសាកសួរ និងចាត់ការតាមច្បាប់តែម្តង ៕ ជំនោរ
