បុរស​ម្នាក់​ចង​ក​សម្លាប់​គ្មាន​នរណា​ដឹង​មូល​ហេតុ​

 

 

 

 
ភ្នំពេញ​៖​មាន​ហេតុ​ការណ៍​មួយ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​ ២៣:០០នាទីយប់​ថ្ងៃទី​០៣ខែ​សីហា​ឆ្នាំ​២០១៧នៅក្នុងឃ្លាំងខោអាវជជុះទីតាំងលេខ ៦៦E០ ផ្លូវលេខ ៣១៨ភូមិទី៩សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន​ ខណៈ​ដែល​មិត្ត​ភ័ក្ត​របស់​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ផឹកសុី​នៅ​ខាង​ក្រៅ។
សាក​សពជន​រង​គ្រោះ​ឈ្មោះ ជា​ សារិ ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរយាមឃ្លាំង​ស្នាក់​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ​ខាង​លើ​ មាន​ទីលំនៅភូមិខ្លំ ឃុំពាមមន្ទារស្រុក កំពង់ត្របែក ខេត្តព្រៃវែង។
តាម​ប្រភព​ពត៌​មាន​ពី​ឈ្មោះ​ អូន​ រ៉ាក់​ បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​នឹង​មិត្ត​ភ័ក្ត​ម្នាក់​ទៀត​ឈ្មោះ​តាំង​ ជុងអាង​រវល់​ទៅ​ផឹកសុី​ជា​មួយ​បក្ខ​ពួក​ខាង​ខាង​ក្រៅ​ទុក​អោយ​ជន​រង​គ្រោះ​យាម​ម្នាក់​ឯង​។លុះ​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ ឈ្មោះ​តាំង​ ជុងអាង​បាន​វិល​ត្រឡប់​មក​វិញ​​​ក៏​ចុច​កណ្ដឹង​ហៅជនរងគ្រោះ អោយបើកទ្វាររបង ប៉ុន្តែ​ពុំមានការឆ្លើយតបទើប​លូកដៃចូលតាមរន្ឋសំរាប់ចាក់សោរ ឃើញទ្វារគ្មានចាក់សោរក៏បើកចូល​។បន្ទាប់មក​បើកទ្វារឃ្លាំងនិងបើកភ្លើងស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។​ភ្លាម​ៗ​ឈ្មោះ​តាំង​ ជុងអាង​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​។
តាម​ប្រភព​ពត៌​មាន​ពី​នគរបាល​ជំនាញ​បាន​អោយ​ដឹង​ថា​ តាម​ការ​ត្រួតពិនិត្យ​កាម៉ារ៉ាសុវត្ថិភាពឃើញជនរងគ្រោះបិតភ្លើងរួចដើរឡើងតាមកាំជណ្តើរទៅលើត្រង់កន្លែងចងក។
ក្រោយ​ពី​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​បាន​ប្រគល់​សាក​សពជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *