ចេញពីផឹកស៊ី ជិះម៉ូតូបុកបង្កាន់ដៃស្ពាន ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិត ពេលជិះម៉ូតូជាមួយបុរសពីរនាក់ទៀត ចេញពីកន្លែងផឹកស៊ីលុះស្រវឹងខ្លាំង មិនអាចគ្របគ្រង់ខ្លួនឯងបាន បុកបង្កាន់ដៃស្ពានស្ទឹងមានជ័យ ពេញទំហឹងយ ស្លាប់ម្នាក់រងរបួសធ្ងន់ស្រាលពីរម្នាក់។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង ១និង៥០ នាទីយប់ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានអាកាស ស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសដែលស្លាប់មានឈ្នោះ គឹម ចាន់ អាយុ២៧ ឆ្នាំ មានមុខរបរធ្វើការនៅសណ្ធាគារ មានទៅលំនៅសព្វថ្ងៃ នៅសង្កាត់អូឡាំពិច ខណ្ឌចំការមន ។ មុនពេលកើតហេតុ គេឃើញម៉ូតូ អាយខន មួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ជិះឡើងលើស្ពាន អាកាសស្ទឹងមានជ័យ ខណៈដែលមកដល់ចំណុច ខាងលើជាផ្លូវបែកជាបី ក៏វ៉ាកអឺជាមួយរថយន្ដ២គ្រឿង នៅពីមុខក៏ព្យាយាមបើកគេច ក៏រ៉េចង្កូតទៅ ក៏ទៅបុកបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹងបណ្តាល អោយហូសបោក និងបង្កាន់ដៃស្ពាន ស្លាប់បុរសខាងលើ ដែលគាត់ជាអ្នកបើកម៉ូតូ ចំណែកអ្នកជិះពីក្រោយ រងរបួសធ្ងន់ស្រាល២នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍នគរបាលបឹងសាឡាង។ ចំណែកសាកសពបុរស ខាងលើត្រូវរថយន្ដសាមុយ ដឹកទៅរក្សារទុកនៅវត្តទឹកថ្លា រងចាំក្រុមគ្រួសាររបស់ សពមកទទួលយក ធ្វើបុណ្យតាមប្រពៃណី ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *