ខេត្តព្រះសីហនុ ៖ បុរសម្នាក់ជាកម្មករនេសាទកំរោលចូលលោតទឹកសម្លាប់ខ្លួនបន្សស់ទុកប្រពន្ធយំសោកបោកខ្លួនអង្រួនចិត្តស្ដាយស្រណេះប្តីសម្លាញ់។ហេតុការណ៍ប្រទះឃើញនេះបានកើតឡើងកាលពីវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០១៧ស្ថិតនៅឆ្នេរសមុទ្រក្នុងភូមិ៣សង្កាត់១ក្រុង ខេត្តព្រះសីហនុ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ន ឆុន ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែររបរកម្មករនេសាទរស់នៅលើទូកស្រុកកំណើតនៅភូមិគរ ឃុំដូនគឹងស្រុកកំចាយមាខេត្តព្រៃវែងនិងប្រពន្ធឈ្មោះមឿន ហៀប អាយុ៣៩ឆ្នាំខ្មែររបរមេផ្ទះស្នាក់នៅស្រុកកំណើតជាមួយគ្នា។
តាមប្រភពពត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួននឹងប្តី(ជនរងគ្រោះ)ជិះទូកទៅនេសាទនៅកណ្ដាលសមុទ្រជាមួយកម្មករផ្សេងទៀតស្រាប់តែកំរោលចូលលោតទឹកសម្លាប់ខ្លួនក្នុងសមុទ្រកាលពីថ្ងៃ០៣ខែសីហាឆ្នាំ២០១៧វេលាម៉ោង៤:២០នាទីទាបភ្លឺ។ហើយពួកគាត់ស្វែងរកប្តីដែរ ប៉ុន្តែមិនឃើញសោះ រហូតដល់ម៉ោងកើតហេតុខាងលើទើបឃើញសាកសពប្ដីរបស់គាត់។
ក្រោយពីកើតហេតុកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួនមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុប្រគល់អោយប្រពន្ធរបស់សាកសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត