រថយន្តស្តារិចបត់មិនបានប្រយត្ន័ប៉ះម៉ូតូហុងដាទ្រីមរងរបួស

 

 

 

 
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តស្តារិចមួយគ្រឿងដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ណាណបានបត់ឆ្លងផ្លូវមិនបានប្រយត្ន័ក៏បានប៉ះជាមួយម៉ូតូហុងដាឌ្រីមដែលដែលបើកបរដោយសិស្សសាលាម្នាក់បានរងរបួសយ៉ាងដំណំផងដែរ។ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង៣នឹង២០នាទីនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ ខ្លែងតាអែ សង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាម​ប្រភព​ពត៌​មាននៅកន្លែងកើតហេតុបានបញ្ជាក់ថារថយន្តស្តារិចនេះពាក់ស្លាក ភ្នំពេញ 2R 3958 ហើយនិងម៉ូតូគឺបានធ្វើរដំណើរ​ក្នុងទិសដៅស្របទិសគ្នាគឺពិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុរថយន្តស្តារិចបានវ៉ៃស៊ីញ៉ូបត់ឆ្លងផ្លងផ្លូវពេលកំពុងតែឆ្លងនោះក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1 DQ 5987 បើកបរក្នុងល្បឿនលឿនផងដែរ បម្រុងនឹងវ៉ារថយន្ត ប៉ុន្តែមិនទាន់វ៉ាផុតផងក៏បានគៀជាមួយរថយន្តបណ្តាលឲ្យដួលខ្ទាតប្រហែលប្រាំម៉ែត្រផងដែរហើយក៏មានការរងរបួងយ៉ាងដំណំផងដែរ រីឯរថយន្តរងការខូចខាតផ្នែកចំហៀងខាងឆ្វេងផងដែរដោយបែកកញ្ចក់ចំហៀង បាក់កញ្ចក់ខាងនឹងរងការកំពិតយ៉ាងដំណំឯខាងម៉ូតូរងរបួសជើងនឹងម៉ូតូរងកាខូចខាតដូចគ្នា។
បច្ចុប្បន្នភាគីទាំងសងខាងកំពុងរងចាំសម្ថិតកិច្ចប្រចាំមូលដ្ឋានចុះជួយអន្តរាគម៏ដោយសារភាគីទាំសងខាងធ្វើការចរចាណ៍អតត្រូវគ្នា៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *