ចោរចូលឆក់យកកាបូបលុយពីផ្ទះ វីងដូរលុយ អស់ជាង៧០០០ ដុល្លារ

កំពង់ស្ពឺ៖ នៅម៉ោងប្រមាណ ៤និង១៥នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានក្រុមចោរ២នាក់ បានបន្លំខ្លួនចូលទៅផ្ទះWing លក់ចាប់ហួយ  និងមួយកន្លែង នៅភូមិម្កាក់  ឃុំស្នំក្រពើ ស្រុកគងពិសី ដែលមានម្ចាស់ឈ្មោះស្រីនាង រួចហើយឆក់កាបូបលុយរបស់ម្ចាស់ផ្ទះ ដែលមានទឹកប្រាក់ក្នុងនោះប្រហែល ៧,៥០០ដុល្លារ ទៅបាត់ដោយគ្មាសមត្ថកិច្ចណាេជួយអន្តរាគមន៍បានឡើយ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ២នាក់, ស្គាល់អត្តសញ្ញាណ និងភិនភាគនៅឡើយ ជិះម៉ូតូមិនស្គាលម៉ាក មកធ្វើសកម្មភាព។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះកម្លាំងនគរបាលស្រុកកំពុងស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យពីរនាក់ខាងលើចាប់មកផ្តន្ទាទោសតាមច្បាប់        ឲ្យបាន ៕ សម្បត្តិ

ving

Leave a Reply

Your email address will not be published. Required fields are marked *