បុរសម្នាក់ឡើងផ្សាស្លាកយីហោវេលុយត្រូវចរន្តអគ្គីសនីឆក់ដួលដេកលើដំបូលសង្ក័សីរបួសធ្ងន់

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ដែលជាជាងផ្សាដែកខណៈឡើងទៅផ្សាតម្លើងស្លាកយីហោវេលុយនិងកន្លែងលាងរថយន្តមួយកន្លែងត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យដួលលើដំបូលសូង្កសីរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរប៉ុន្តែមិនទាន់ដឹងថាគាត់គេចផុតពីសេចក្ដីស្លាប់ឬអត់នោះឡើយ។ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងយានដ្ឋានជួសជុលរថយន្តនិងលាងរថយន្តយីហោ​(មជ្ឈមណ្ឌលថែទៃយានយន្តVSស្អាតល្អ)ដែលមាទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយមានទីលំនៅ នៅឯណានោះឡើយ គាត់មានអាយុប្រហែល៣៥ឆ្នាំ បានរងរបួសធ្ងន់ធ្ងរបំផុត ហើយនៅមុនពេលកើតហេតុគាត់បានឡើងទៅលើដំបូលយានដ្ឋាននោះ ដើម្បីផ្សាតម្លើងស្លាកយីហោវេលុយមួយទៀតថ្មី។ពេលនោះក៏ត្រូវបានចរន្តអគ្គីសនីឆក់ បណ្ដាលឲ្យដួលដេកនៅលើដំបូលដែកស័ង្កសីបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកនៅជិតនោះបាននាំគ្នាបិទបារ៉ែតភ្លើងនិងហៅរថយន្តសង្រ្គោះរបស់មន្ទីពេទ្យទៅកាន់ទីនោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ។

ប្រភពខាងលើបានបង្ហើបទៀតថា អាគារយានដ្ឋាននោះសាងសង់ពីដែកទាំងគ្រោងនិងដំបូលហើយការឆក់បណ្ដាលឲ្យរងរបួសនេះសង្ស័យ បណ្ដាលមកពីការធ្វេសប្រហែស ហើយខ្សែភ្លើងមានមុខតំណរប៉ះជាមួយដែកអាគារយានដ្ឋាននេះ ទើបឆ្លងចរន្តបណ្ដាលឲ្យឆក់បែបនេះតែម្ដង ហើយអ្នកជិតខាងបាននាំគ្នាដាក់ជណ្ដើរឡើងទៅដាក់ជនរគ្រោះចុះក្រោមរួចដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ៕​វាសនា​សែន​ជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *