ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រា ដើរចេញពីនោមត្រូវម៉ូតូបុករងរបួសធ្ងន់ ប្រជាពលរដ្ឋ ស្មានថាលោតពីលើផ្ទះ កាលវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះល្វែងកំពង់សង ភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ រើន ង៉ែត អាយុ ២៥មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិកើតហេតុខាងលើនឹងមានស្រុកនៅ ខេត្ត តាកែវ។
តាមប្រភពពត៌មានពី នាក់សមរាក់ជាមួយគ្នាបាននិយាយថាជារៀងរាល់ថ្ងៃអ្នកដែលសំរាកជាមួយមានគ្នាប្រមាណ៦នាក់ តែដោយថ្ងៃបញ្ចប់ពិធីបុណ្យអុំទូកបាននាំគ្នាទៅដើរលេងអស់នៅតែ៣នាក់។
ប្រភពពត៌មានបានបន្តទៀតថា បន្ទាប់មកជនរងគ្រោះ ដោយចេញមកក្រៅដើម្បីទៅនោមហើយស្រាប់តែមាន ម៉ូតូមួយគ្រឿងមិនចាំម៉ាក បានបើកបុកជនរងគ្រោះពេញទំហឹងបណ្តាលអោយជនរគ្រោះរងរបួសបាក់ជើងផ្នែកខាងស្តាំនឹងរងរបួសមុខមាត់។
បើតាមប្រភពព័ត៌មានពីនាក់ធ្វើដំណើតាមផ្លូវបានរាយការណ៍ ដល់សមត្ថកិច្ចថាមានមនុស្សលោតពីលើការដ្ឋានសំណង់ដោយដេកសន្លាប់នៅតាមផ្លូវបេតុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ភ្លាមៗ ដោយសួរនាំនាក់សំរាកជាមួយគ្នាដោយជនរងគ្រោះសំរាក នៅជាន់ផ្ទាល់ដីដែលកំពុងសាងសង់គឺ មិនមែនដូចគេ រាយការណ៍នោះទេ។
បន្ទាប់មក សមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងនឹងដឺកយកទៅព្យាបាលនៅមន្ទីរពេទ្យ ព្រះកុសុមៈ បន្ត ៕ សិរសារ
