ឃើញផ្ទះស្ងាត់ចូលលួចដុំម៉ូទ័រកង្ហាល​ត្រូវម្ចាស់មកទាន់ចាប់ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​

 

 

 

 

 

 

 
ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានចូលក្នុងផ្ទះប្រជាពលរដ្ឋលួចដុំម៉ូទ័របង្ហាបានហើយតែត្រូវបានម្ចាស់ផ្ទះគេឃើញទាន់ក៏ចាប់បានប្រគល់អោយសមត្ថកិច្ច​ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧​ នៅចំណុចផ្ទះ០៦​ ភូមិចំការឳឡឹក២​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ។
​ ជនសង្ស័យឈ្មោះប្រង់​ សម្បតិ​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ស្នាក់បន្ទប់ជួលភូមិចំកាឳឡឹក​ សង្កាត់​កាកាប​ ខណ្ឌពោិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិបែកចាន​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។
​ តាមសម្តីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានមិននៅផ្ទះដោយមានរវល់ចេញខាងក្រៅខណះមកវិញស្រាប់តែឃើញជនសង្ស័យកំពុងដោះកង្ហាយកស្ពាន់ទើបឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។ បើតាមសម្តីជនសង្ស័យបានសារភាពថាខ្លួនទើបមកពីខេត្តបានចំនួន២ថ្ងៃដោយមកស្នាក់នៅជាមួយមិត្តភ័ក្រ្តលុះថ្ងៃកើតហេតុខ្លួនបានយកដុំស្ពាន់ទៅយកខណះដើរឆ្លងកាត់ផ្ទះខាងលើដោយឃើញមិនឃើញម្ចាស់ផ្ទះក៏ឡើងទៅខាងលើផ្ទះលួចយកកង្ហារដោះយកដុំស្ពាន់បំណងយកទៅលក់ទៀតតែស្រាប់តែម្ចាស់មកទាន់ឃាត់ប្រគល់អោយសមត្ថកិច្ចតែម្តង។
​ បច្ចុប្ប្នន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្ត៕​វាសនា​ សែនជ័យ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *