បុរសម្នាក់រត់ឆ្លងផ្លូវមិនប្រយ័័ត្នត្រូវរថយន្តធុនធំបុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ​ ៖មានឧបហបត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ បុរសម្នាក់​បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ កាល់ម៉ែតបានតែបន្តិច ខណៈរត់ឆ្លង​ផ្លូវមិន​បានប្រុងប្រយ័ត្នត្រូវរថយន្តបុកទាំងកំរោលកាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹកថ្ងៃទី ៧ ខែ សីហាឆ្នាំ២០១៧ត្រង់ចំណុចមុខវត្តព្រែកព្នៅ លើផ្លូវជាតិលេខ៥ស្ថិតក្នុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌ ព្រែកព្នៅ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបាន  ឃើញបុរស​រង​គ្រោះ​បានរត់ឆ្លងផ្លូវត្រង់ចំណុចខាងលើ មិនបានប្រុងប្រយ័ត្ន ព្រោះតែមានរថយន្តមួយគ្រឿង​ផ្សេងទៀតបាំងពីមុខមើលមិនឃើញទើបត្រូវរថយន្តធុនធំមកដល់ចាប់ហ្រ្វាំងមិនទាន់បុកបណ្តាលឲ្យរងរបួសធ្ងន់រួចត្រូវបានគេ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទពេទ្យកាល់ម៉ែតភ្លាមៗ តែជាអកុសលត្រូវដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

លោកសុិន សុវណ្ណ ប្រធានផ្នែកនគរបាលចរាចរខណ្ឌព្រែកព្នៅបានឲ្យដឹងថា ជនរងគ្រោះ​បាត់បង់ជីវិតក្នុងឧប្បត្តិហេតុនេះមានឈ្មោះ សន រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ស្នាក់នៅ​ភូមិខ្សាច់ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្ត កណ្តាលធ្វើដំណើរដោយថ្មើរជើងឆ្លងផ្លូវ ហើយត្រូវ​រថយន្តម៉ាក HYUNDAI ពណ៌ស្លាទុំ មួយគ្រឿង ពាក់ស្លាកលេខតាកែវ 3A-1549 បើកបរទិសដៅពីជើង ទៅត្បូងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់​ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែតបានតែបន្តិច។

លោកសុិន សុវណ្ណបានបន្តទៀតថាក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់​គេចខ្លួន​បាត់​ស្រមោលតែ​ម្តងដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយត្រូវកម្លាំង​ការិយា​ល័យ​នគរបាលចរាចរណ៍ផ្លូវគោករាជធានីចុះទៅ វាស់វែងនិងយករថយន្តបង្កទៅរក្សា​ទុករង់​ចាំធ្វើការ​ដោះស្រាយ​តាមផ្លូវច្បាប់ពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវ​បានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ អូន  ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *