កំម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅចុះ​បង្ក្រាប​ករណីវាយប្លន់យកម៉ូតូថ្មី​

 

 

 

 

 
ភ្នំពេញ៖ កំម្លាំងអន្តរាគមន៍សហការណ៍ជាមួយប៉ុស្តិ៍ចោមចៅបានឃាត់ខ្លួន​ក្រុម​ក្មេងស្ទាវប្រុសស្រី​ជា​ច្រើននាក់​នឹងវម៉ូតូ៨គ្រឿង​អធិការ​ខណ្ឌ​។​ហេតុការណ៍​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលវេលាម៉ោង ១២និង៤៥នាទីយប់ថ្ងៃទី៧ខែសីហា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជា​តិលេខ៤ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

តាមប្រភពពត៌មានពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ម្នាក់​បានអោយដឹងថា នៅមុនពេល​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​ក្មេងស្ទាវប្រុសស្រី​ទាំង​នេះ​ ​ប្រជាពលរដ្ឋ​បានរាយការណ៍​ថ្មីៗ​កន្លែង​មក​ មានករណីស្ទាក់វាយប្លន់យកម៉ូតូនៅបុរីលឹមឈាងហាក់តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។​បន្ទាប់មក​កម្លាំងនគរបាល​ប៉ុស្តិ៍​ចោមចៅ​រាយ​ការណ៍​បន្ត​ទៅ​ទទួលលោកអធិការងទទួលផ្នែកព្រហ្មទណ្ឌ។ភ្លាម​ៗ​នោះ​បានចុះល្បាតពួនស្ទាក់​ជួប​នឹង​យុវជនមួយក្រុមមានគ្នាប្រមាណទៅ១០នាក់​ជិះម៉ូតូតាមផ្លូវត្រូវ ហៅ​ មកសាកសួរសិនក្រែងមានពាក់ពន្ធ័ករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះ។
ក្រោយ​ពី​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​បាន​អោយ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន​វិញ​ដោយ​មិន​ឃាត់​ឡើយ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *