




ភ្នំពេញ៖ រថយន្តសណ្តោងរ៉ឺម៉កប្រភេទហុីឌុប ដឹកទំនិញមួយគ្រឿង ស៊ីញ៉ូបត់ចូលឃ្លាំងទម្លាក់ឥវ៉ាន់ ចៃដន្យមានបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីមមួយគ្រឿងធ្វើរដំណើរស្របទិសគ្នាមិនព្រមឈប់ បែរជាចង់វ៉ាអោយផុត តែមិនផុតត្រូវរថយន្តបុករបួស
ធ្ងន់សន្លប់ស្តូកស្តឹង ភ្លាមៗនោះក៏មានរថយន្តដឹកជ្រូកមួយគ្រឿងទៀតមកពីក្រោយលឿនគេចកន្ទុយក្រោយរថយន្តសណ្តោងរ៉ឺម៉កប្រភេទហុីឌុប ក៏រ៉េចង្កូតឡើងឃឿនទ្រូងផ្លូវខូចខាតរបើកឃឿនប្រវែងជាង៣ម៉ែត្រ។បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងនៅមុខរោងចក្រតម្លើងម៉ូតូ ហុងដា ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តសណ្តោងរ៉ឺម៉កប្រភេទហុីឌុប មួយគ្រឿងពណ៌សលាយត្រួយចេក ដឹកទំនិញធ្វើរដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត។លុះមកដល់ចំណុចកើតហេតុ រថយន្តបានស៊ីញ៉ូបត់ខាងស្តាំស្របគ្នានោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1J-6186 ជិះមកស្របទន្ទឹមនិងរថយន្ត ខណៈនោះឃើញរថយន្តបត់ហើយបុរសរងគ្រោះខាងលើបើកម៉ូតូមិនព្រមឈប់ បែរជាចង់វ៉ាអោយផុត តែមិនផុតត្រូវរថយន្តបត់បុករបួសធ្ងន់។បន្ទាប់មកអ្នកបើកបរខាងលើបានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោលបន្សស់ទុករថយន្តនៅកន្លែងកើតហេតុ។ភ្លាមៗនោះក៏មានរថយន្តដឹកជ្រូកមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ព្រះសីហនុ3A-3945 មកពីក្រោយលឿនគេចកន្ទុយក្រោយក៏រ៉េចង្កូតឡើងទ្រូងផ្លូវខូចខាតរបើកឃឿនប្រវែងជាង៣ម៉ែត្រ។
ក្រោយកើតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនដឹកទៅព្យាបាល។ចំណែករថយន្តបង្កជាមួយម៉ូតូ និងរថយន្តដែលបុកឡើងឃឿនទ្រូងផ្លូវខូតខាតឃឿនត្រូវបាននគរបាលជំនាញចរាចរខណ្ឌនៃស្នងការក្រុងមកវាស់វែងនាំយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕សារ៉េត