ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលដើរឆ្លងកាត់កន្លែងក្រុមក្មេងស្ទាវអង្គុយផឹកសុីហើយបានក្រឡេកមើលមុខក្រុមទាំងនោះស្រាប់តែបុរសម្នាក់ស្ទុះមកព្រួតវាយ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧ នៅចំណុចសួនមាត់ទន្លេខាងជើងស្ពាននាគ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជនសង្ស័យទី១ឈ្មោះយ៉ាន់ម៉េង ភេទប្រុសអាយុ១៧ ឆ្នាំ មុខរបរបុគ្គលិកហាងលក់ត្រីមួយកន្លែង មានស្រុកកំណើតនៅខេត្តតាកែវនិងទី២ឈ្មោះណុបភក្តី ភេទប្រុសអាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។
តាមសម្តីឈ្មោះយ៉ាន់ម៉េងបក្ខពួកជនសង្ស័យដែលឃើញហេតុការណ៍បានអោយដឹងថានៅមុនពេលកើតហេតុរូបគេបានចេញពីកន្លែងធ្វើការដោយមិត្តភ័ត្ត្រម្នាក់បានតេហៅអោយមកអង្គុយផឹកសុីជាមួយក្រុមមិត្តភ័ក្ត្រគេទៀតដែលមិនដែលស្គាល់គ្នាសោះ ខណៈដែលមកដល់ក៏បានអង្គុយផឹកសុីជុំគ្នាមានចំនួន៩នាក់ក្នុងនោះមាននារី៣នាក់ផងែដរ។ ពេលដែលអង្គុយផឹកសុខៗស្រាប់តែមានបុរសម្នាក់ដើរឆ្លងកាត់ក៏មានបុរសម្នាក់ទៀតក្នុងចំណោមបក្ខពួកជនសង្ស័យស្រែកសួរថា ឯងមើលមុខអីហា? មិចចង់វៃគ្នាមែន?ភ្លាមនោះបុរសនោះ(ជនរងគ្រោះ)
បានឆ្លើយថាខ្លាចឯងចង់វៃៗទៅ ។ ដោយឮដូចនេះជនដៃដល់ក៏ស្ទុះទៅវាយហើយក៏មានបក្ខពួក២នាក់ទៀតស្ទុះទៅវាយបន្ថែមបណ្តាលអោយរងរបួសធ្ងន់ភ្លាមនោះជនដៃដល់ក៏បានរត់គេចខ្លួនអស់ទៅដោយសារកម្លាំងនគរបាលនៅក្បែរនោះក៏ចុះអន្តរាគមន៍ភ្លាមនិងឃាត់យុវជន២នាក់ដែលមកអង្គុយផឹកជុំគ្នាជាមួយជនដៃដល់ផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលធ្វើការសាកសួរដើម្បីស្វែងរកចាប់បក្ខពួកយកមកកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕សារ៉េត