ភ្នំពញ៖ ទោះបីជាថ្មីៗសារពត៌មានតាមរយៈកញ្ចក់ទូរទស្សន៍កាសែត ហ្វេសបុកបង្ហាញពីផលលំបាករបស់គ្រឿងញៀនយ៉ាងណាក៏ដោយនូវតែបុរស៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួនពីបទប្រើប្រាស់សារធាតុញៀនហាក់បីដូចគ្មានការភ័យព្រួយបារម្មណ៍ដល់អានាគត់បន្តិចបន្តួចដែលម្ដាយខិតខំបង្កើតថែរក្សាបីបាច់ពីតូចក្រូចឆ្មារ ពេលធំពេញវ័យបែរជាសងគុណបានត្រឹមទឹកភ្នែកជូតក្បាលជង្គុងប៉ុណ្ណោះ។ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០ នាទីយប់ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនសង្ស័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖
១-ជនសង្ស័យឈ្មោះ ស្នា រតនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
២-ជនសង្ស័យឈ្មោះហេង ស្វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
៣-ជនសង្ស័យឈ្មោះសុខ អ៊ី ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖
-ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច-ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១R-៣៩២១ លេខតួ-លេខម៉ាស៊ីន ៨២០៣៤៦២។
បច្ចុប្បន្ននេះជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត