ឃើញកូនមានជំលោះជាមួយគេចូលទៅឃាត់ត្រូវជនបង្កវាយរយ៉ាស់មុខដេរ៧ថ្នេរ

0
171

 

 

 

 

 

​ភ្នំពញ​៖​យុវជន២ក្រុមមានទំនាស់រឿងចាស់ឌឺដងរកវាយកាប់គ្នា ដល់ពេលទៅសម្រប​សម្រួល​ភាគីទាំង សង​ខាង​បែរ​ជា​ច្រឡោតដាក់គ្នារាងខ្លួន ហើយឪពុកចូល​ទៅ​ឃាត់​ភាគីម្ខាង​ទៀតវាយបណ្តាលអោយរយ៉ាស់មុខដេរ៧ថ្នេរ។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៩នឹង២០នាទីយប់ថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ចណុះផ្លូវបេតុង នៅមុខផ្ទះលក់ចាប់ហួយ ភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ​ឈ្មោះ​ កែវ ឆន​អាយុ​៦៥ឆ្នាំ​ ស្នាក់​នៅភូមិកន្ទោកខាង​ជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​និង​កូនប្រុសឈ្មោះ កែវ ភារះ អាយុ​១៩ឆ្នាំ​មុខ​របរ​កម្មករ​រោងចក្រ រស់នៅភូមិកើតហេតុខាងលើ​នឹង​មានគ្នា៤នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​។ចំណែកឯ​ជនស្ស័យមាន៨នាក់ទី១-ឈ្មោះ ឈ្នះ សុខឃឿន ភេទប្រុសអាយុ២០ឆ្នាំ មុខរបររោង ចក្រ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌ ពោធិ៍សែនជ័យ ។
ជនសង្ស័យទី២- ឈ្មោះ ថុន ចាន់ណាភេទប្រុសអាយុ២៧ឆ្នាំមុខរបររោងចក្រ។
ជនសង្ស័យទី៣-ទុយ ដំ ភេទប្រុសអាយុ២៣មុខរបររោងចក្រ
ទី៤-ឈ្មោះគង់ យ៉ាភេទប្រុស អាយុ២២ឆ្នាំ មុខរបររោងចក្រ
ទី៥-ឈ្មោះ សៀន សែន ភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មកររោងចក្រ ទី៦-សុន រ៉ាវី ភេទប្រុសអាយុ២៥ឆ្នាំ មុខរកម្មករបររោងចក្រទាំង៦នាក់ខាងលើស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។ ទី៧-ឈ្មោះ ថុន ប៊ុនតឺមភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ នឹងទី៨-ឈ្មោះស៊ូយ សុភក្ត ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីខាងជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ កែវ ភារះកំពុង​អង្គុយជជែកគ្នា៤នាក់នៅមុខផ្ទះលក់ចាប់ហ៊ួយជាប់របងផ្ទះជួលគាត់​ខណៈ​ដែល​និយាយ​ជជែកគ្នាសុខ​ៗ​ ស្រាប់តែមានជនបង្កចំនួន៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក់សង់ហើយមកឌឺដងដាក់ពួកគាត់ថា ពួកអែងចង់សម្រប​សម្រួល​ឬចង់មានបញ្ហាដោយឌឺដងថារូបគាត់ធ្លាប់មានរឿងរកវាយកាប់គ្នាតែមិនបាន​កាប់នៅឡើយ។​ បន្ទាប់មករូបគាត់បាននិយាយថា មានរឿងអី​ខ្ញុំមិនដឹងអីទេ​ ហើយមកទៀតស្រាប់តែឪពុកគាត់បានមកឃាត់តែភាគីជនបង្កខាងលើរករឿង ហើយម្តាយគាត់មកសុំអង្វរតែភាគីបង្កនៅតែរករឿង នឹងច្រានម្តាយនឹងវាយឪពុកខ្លួនបណ្តាលអោយរយ៉ាសមុខព្រមទាំមានបក្ខ​ពួកមកជាច្រើននាក់ទៀតមកវាយពួកគាត់ដែលនៅជជែកគ្នាទាំងអស់គ្នា​ក្រោយ​មក​ប្រជាពលរដ្ឋផ្ទះជួលជិតកន្លែងកើហេតុមកជួយអន្តរាគមន៍ផងដែរ។
បើតាមសំដីភាគីជនបង្កបាននិយាយថា ពួកគាត់ក្រាន់តែមក​សម្រប​សម្រួល​ទេមិនបានរករឿងគាត់ទេ តែភាគីខាងជនរងគ្រោះ​បានមកដេញវាយមុនទើបគាត់បានប្រតាយប្រតប់គ្នាតែម្តង ទោះ​យ៉ាងណាក៏មិនឈ្នះពួកគាត់ដែរ​ ដោយពួកគាត់មានគ្នាច្រើន។

ក្រោយពេលកើតហេតុដោយមានជំលោះគ្នាមានគ្នាច្រើនពេកកំលាំង​នគរបាល​ប៉ុសិ៍្តកន្ទោកបានហៅកំលាំងអន្តរាគមន៍ខណ្ឌមកជួយហើយនាំជនបង្កនឹងភាគី៤នាក់ត្រូវជាកូនមកសាក​សួរនៅប៉ុស្តិ៍​។ចំណែកឯ​ជនរងគ្រោះជាឪពុកត្រូវបានព្យាបាលភ្លាមៗដោយដេរចំនួន៧ថ្នេរ។ដោយ​ឡែក​ជនបង្កនឹងជនរងគ្រោះទាំង១២នាក់កំពុង​សួរ​នាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here