ភ្នំពេញៈ បុរសម្នាក់បែកថ្នាំ បានកាន់ដបសាំងមួយដប យកចាក់លើដី ហើយដុត បណ្ដាលឲ្យឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ចុះមកក្របួចបាន រួចយកទៅប៉ុស្តិ៍ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅម៉ាម្ដុំផ្លូវរទះភ្លើង តាមបណ្ដោយផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់សង្ស័យបែកថ្នាំ បានកាន់ដប់សាំងមួយដបកាន់ដើរតាមផ្លូវ ខណៈនោះក៏យកដបសាំងបានចាក់ទៅលើដី ហើយដុតក៏បង្កការភ្ញាក់ផ្អើល ធ្វើប្រជាពលរដ្ឋនៅម៉ាម្ដុំកន្លែងកើតហេតុខាងលើ បានភ័យក៏ទាក់ទងទៅសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចកំពុងដេញចាប់ បុរសសង្ស័យបែកថ្នាំម្នាក់នេះ បានតដៃជាមួយប្រជាពលរដ្ឋហើយយកសាំងដែលចាក់ទៅលើដីសល់ជះទៅលើសមត្ថកិច្ច ហើយត្រូវសមត្ថកិច្ចដេញចាប់បានវាយខ្នោះយកទៅប៉ុស្តិ៍ទួលសង្កែតែម្ដង៕ អូន ធួក
