ខេត្តកំពង់ធំ៖ គ្រូបង្រៀនម្នាក់នៅវិទ្យាល័យ ហ៊ុនសែនបល្ល័ង្គ ក្រុងស្ទឹងសែនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ចាប់រំលោភសេពសន្ថវៈលើអនីតិជនបានសម្រេច៤ដង ក្រោយពីទទួលបណ្ដឹងពីម្ដាយជនរងគ្រោះកាលពីរសៀលថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលឪពុកម្ដាយក្មេងរងគ្រោះចេញទៅធ្វើការសំណង់ ឯម្ដាយចេញទៅលក់ដូររកស៊ីតិចតួចដើម្បីចិញ្ចឹមកូនៗក្នុងជីវភាពក្រីក្រ ឆ្លៀតឱកាសឈ្មោះ ស្រី ឃីម ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន បល្ល័ង្គ ក្រុងស្ទងសែន បានចាប់រំលោភក្មេងស្រីបានសម្រេចរហូត៤ដងគឺថ្ងៃទី៧ ,៨ ,៩,និងថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយមកបានដឹងដល់ម្ដាយ ក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង។
តាមបណ្តឹងរបស់ម្តាយជនរងគ្រោះឈ្មោះ សន សុីលី អាយុ ៤១ ឆ្នាំ នៅភូមិពោធិបាក់ ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន កាលពីថ្ងៃទី១៥ខែវិច្ចិការឆ្នាំ២០១៦បានឲ្យដឹងថា មានអំពើរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ ឈ្មោះ សន ចាន់ណាក់ ស្រី អាយុ ១២ ឆ្នាំជាសិស្សថ្នាក់ទី ៣ កាលពីថ្ងៃទី ៧,៨,៩ និងចុងក្រោយនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦ នៅលើផ្ទះជនរងគ្រោះតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យបានឆ្លើយសារភាពទទួលស្គាល់ ថាខ្លួនបានរំលោភកុមារីរងគ្រោះបាន ៤ ដង ដូចពាក្យបណ្តឹងពិតមែន ៕ សម្បត្តិ
