



ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានឃាតខ្លួន ខណៈដែលចូលលួចទូរសព្ទ័នៅក្នុងហាងមួយកន្លែងក្រោយពេលធ្វើសកម្មភាព១ថ្ងៃត្រូវម្ចាស់តាមរងឃើញចាប់ប្រគល់អោយកម្លាំងនគរបាល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីល្ងាចថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ស្ថិនៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ វាំង ពូយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដឃាត់ខ្លួនបានមុនទី២ឈ្មោះ សា មីប៉ោង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ស្នាក់ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅផ្ទះសំណាក់អប្សារ៉ា២ ។
តាមសម្តីពីជនរងគ្រោះឈ្មោះ ហួន. លី អាយុ២៤ឆ្នាំមុខរបរអ្នកលក់ទូរសព្ទ័បានអោយដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី៧ខែសីហាឆ្នាំ២០១៧រូបគាត់បានចាក់សោរតូបលក់ដូចជាធម្មតាហើយបានទៅផ្ទះដូចរាល់ដង។ប៉ុន្តែនៅព្រឹកថ្ងៃទី៨បានមកបើកតូបស្រាប់តែឃើញមានដំបូលរបើកបានចូលទៅមើលទូរសព្ទ័ដែលដាក់នៅក្នុងទូបាត់អស់ចំនួនជាង១០គ្រឿងហើយនៅថ្ងៃដដែលបានបើកកាមេរ៉ាឆែកមើលស្រាប់តែឃើញមានជនសង្ស័យ២នាក់បានចូលធ្វើសកម្មភាពចូលលួចហើយជាមុខសញ្ញាចាស់ផង ។
តាមប្រភពដដែលបានអោយដឹងទៀតថា នៅវេលាម៉ោងប្រហែល៣ថ្ងៃដដែលបានឆែកកាមេរ៉ាសុវត្តិភាពទៀតបានឃើញជនសង្ស័យម្នាក់បានដើរកាត់ខាងមុខតូបលក់បានឃាត់ខ្លួនសួរបានសាភាពថា ខ្លួនពិតជាបានលួចពិតប្រាកដមែនហើយក៏មានបក្ខពួកម្នាក់ទៀត ដែលកំពុងតែដេកនៅក្នុងផ្ទះសំណាក់ក៏ចាប់យកមកប្រគល់អោយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសួរនាំបន្ត ។
ក្រោយពីឃាត់ខ្លួនហើយបាននាំទៅរកទូរសព្ទ័ដែលវាលាក់ទុកនៅក្នុងដីឡូ១កន្លែងបាន៥គ្រឿងចំណែកប៉ុន្មានគ្រឿងទៀតបានយកទៅលក់អស់ ។
បច្ចុប្ចន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យកំពុងតែកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕បញ្ញ