



ភ្នំពេញ៖ បុរសម្នាក់ បានរអិលជើងធ្លាក់ពីលើផ្ទះជាន់ទី២ បែកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង។ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះ លេខ៩០៧ ជាប់នឹងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូងខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ សុទ្ធ បឿន អាយុ៣៧ឆ្នាំមានទីលំនៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ករណីនេះកម្លាំងនគរបាលកំពុងធ្វើកោសល្យវិច្ច័យ តើជាករណីអត្តឃាត ឬករណីឃាតកម្ម ? សូមតាមដានពត៌មានលំអិតនៅពេលក្រោយ៕បញ្ញ