កម្មករ​សិប្បកម្ម​ផលិត​ស្បែក​ជ្រូក​បំពង​ម្នាក់​ស្លាប់​នៅ​ក្នុង​មុង​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​

 

 

 

 

 

ភ្នំពញ​៖​បុរស​ម្នាក់​ជា​កម្មករ​សិប្បកម្ម​ផលិត​ស្បែក​ជ្រូក​បំពង​ដេក​ស្លាប់​ ខណៈ​ដែល​មិត្ត​ភ័ក្ត​របស់​ជន​រង​គ្រោះ​ដាស់​អោយ​ក្រោប​ពី​ដំណេក​។ហេតុ​ការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៦:០០នាទីព្រឹក​ថ្ងៃទី០៩​ខែ​សីហា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​សិប្បកម្មផលិតស្បែកជ្រូកបំពងទីតាំងលេខ១៣៩៦ ផ្លូវបេតុងក្រុមទី៥ភូមិត្នោតជ្រុំទី៤សង្កាត់បឹងទំពន់​ខណ្ឌ​មានជ័យ។
សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ឌឹម​ភួង ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសិប្បកម្មបំពងស្បែកជ្រូក ទីលំនៅភូមិ ស្រែតាសុខ ឃុំ ជំរះពេន ស្រុក សំរោងខេត្ត តាកែវ ស្នាក់នៅសិប្បកម្មកើតហេតុខាងលើ។
តាម​ប្រភព​ពត៌​មាន​ពី​មិត្ត​ភ័ក្ត​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ែន​ ម៉េង ភេទប្រុស​បាន​អោយ​ដឹង​ថា​ កាល​ពី​ល្ងាច​ថ្ងៃទី​៨ខែ​សីហា​ខ្លួន​នឹង​ជន​រង​គ្រោះ​ព្រម​ទាំង​កម្មករ​ផ្សេង​ទៀត​នាំគ្នាហូបបាយ។​បន្ទាប់មក​ក៏នាំគ្នាអង្គុយលេងបៀរ រហូតដល់ម៉ោង ២៣:០០នាទីយប់​ទើប​បែកគ្នាចូលដេករៀងៗខ្លួន។លុះដល់ម៉ោងដឹងកើតហេតុខាងលើ​ខ្លួន​បានទៅដាស់បើកមុងមើលទើបដឹងថា​ជនរងគ្រោះស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។ក្រោយ​មក​ខ្លួន​បាន​រាយ​ការណ៍​ទៅ​ម្ចាស់​សិប្បកម្ម​នឹង​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​ទំពន់​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​សាក​សព​ជន​រង​គ្រោះ​។
តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ទៀត​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ស្លាប់​ពិត​ប្រាកដ​មែន​។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវបានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *