



ភ្នំពេញ៖ ជនសង្ស័យពីរនាក់បន្លំចូលទិញកូការនិងទឹកសុទ្ធរួចបន្លំកាច់សោរកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៦ទៅបាត់ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ច។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង៤០នាទីរសៀលថ្ងៃទ០៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនេងគ្រោះមានឈ្មោះ ធិន ពិទូរ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ និងមានប្រពន្ធឈ្មោះ ឈៀង សារ៉ាន់ អាយុ៣១ឆ្នាំអ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុ។ ចំណែកម៉ូតូដែលជនសង្ស័យកាច់សោរករយកទៅនោះម៉ាក ហុងដាឌ្រីមC125 សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1L-7385 ។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុមានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរីឆ្នាំ២០១៧ ពណ៌ខ្មៅមួយគ្មានស្លាកលេខមួយគ្រឿង បានចូលមកទិញកូការនិងទឹកហើយអោយលុយក្រដាស់១មុឺនរៀល។ ពេលនោះគាត់បានដើរចូលទៅក្នុងផ្ទះដើម្បីយកលុយអាប់អោយទៅជនសង្ស័យវិញតែពេលដែលកំពុងយកលុយនៅក្នុងផ្ទះស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចកាច់សោរករម៉ូតូរបស់គាត់ហើយជិះគេចខ្លួនបាត់។ ក្រោយពីកើតហេតុភ្លាមៗជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានធ្វើអោយផ្អើលពេញសមត្ថកិច្ចស្ទើរតែមួយខណ្ឌតែឃាត់បានតែបុរសពីរនាក់ដែលមិនមែនជាជនសង្ស័យទៅវិញ។
ក្រោយមកជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោប៉ុណ្ណោះដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យយកមកកាត់ទោសតាមផ្លូវច្បាប់៕បញ្ញ