រថយន្តដឹកកុងតឺន័រម៉ាកHINOក្រឡាប់បន្ទាប់ពីបើកបុកពីក្រោយរថយន្តMITSUBISHI

0
150

 

 

 

 

 

 

ភ្នំពេញ៖ រថយន្តម៉ាកHINOសណ្ដោងកន្ទុយកុងតឺន័រ១គ្រឿង បានក្រឡាប់និងរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបើកបរក្នុង ល្បឿនលឿនហើយបានជ្រុលទៅបុកពីក្រោយ រថយន្ត ម៉ាកMITSUBISHI សម្រាប់សណ្ដោងកន្ទុយរ៉ឺម៉កកុងតឺន័រ១គ្រឿងទៀត យ៉ាងពេញទំហឹងក្នុងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចទល់មុខផែស្ងួតតេងឡាយ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត៌មានបានឲ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកHINOពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ3C-2892 ដែលរថយន្ត នេះមានសណ្ដោងកន្ទុយរ៉ឺម៉កកុងតឺន័រ បានបុកពីក្រោយរថយន្ត ម៉ាកMITSUBISHIពណ៏ខៀវពាក់ ស្លាកលេខ ព្រះសីហនុ 3A-1347 ហើយអ្នកបើករថយន្តទាំងពីរគ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ ព្រោះបានរត់គេចខ្លួនបាត់អស់ ចំណែក រថយន្តបានរងការខូចខាតដូចគ្នា ប៉ុន្តែរថយន្តHINOបានខូចខ្លាំងជាងរថយន្ត MITSUBISHIហើយក៏បានប៉ះបង្គោល ភ្លើង ១ដើមបានទ្រេតស្ទើរតែបាក់ថែមទៀត។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តរថយន្តទាំងពីរគ្រឿងនោះបានបើកបរធ្វើដំណើរស្របគ្នាក្នុងទិសដៅ ពីត្បូងទៅជើង ដោយរថយន្តម៉ាកMITSUBISHIបើកខាងមុខទន្ទឹមរថយន្តបែនដឹកដី១គ្រឿងផ្សេងទៀត ហើយមិនមានសណ្ដោង កន្ទុយកុងតឺន័រឡើយ។ចំណែកឯរថយន្ត ម៉ាកHINOមានសណ្ដោងកន្ទុយរ៉ឺម៉កដឹកកុងតឺន័រផង បានបើកបរតាមពីក្រោយរថយន្ត បែនដឹកដីដោយមិនបានមើលឃើញរថយន្ត HINOនៅខាងមុខឡើយគឺមើលឃើញតែរថយន្តបែនដឹកដនៅពីមុខខ្លួនតែប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តទៀតថា បន្ទាប់មករថយន្តហ៊ីណូនេះបានបន្ថែមល្បឿនកាន់តែលឿនជែងខាងឆ្វេងរថយន្តរថយន្តបែនដឹកដី ហើយក៏បានជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាកMITSUBISHIពេញទំហឹងបណ្ដាលឲ្យរេចង្កូតឡើងលសួនច្បារពុះចែកទ្រូងផ្លូវ និងបានក្រឡាប់ទាំងកំរោលបោកផ្ទប់បង្គោលភ្លើងស្ទើរតែបាក់តែម្ដង តែមិនបានប៉ះជាមួយរថយន្តដឹកដីឡើយ។ ណៈនោះអ្នកបើកបរថយន្តដែលក្រឡាប់នេះបានរងរបួសគួរសមដែរ ប៉ុនែ្តអាចនៅដើរបាននិងបានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្ត HINOក៏បានរត់គេចខ្លួនបាត់ដែរ ហើយរថយន្តទាំង២គ្រឿងបានរងការូចខាតយ៉ាហដំណំ តែរថយន្តដែលក្រឡាប់ខូចខ្លាំងជាង។បន្ទាប់មកនគរបាលចរាចរខណ្ឌពោធិ៍សែនជ័ បានចុះធ្វើការវាស់វែងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នា៕ វាសនា​ សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here