សពស្រ្តីម្នាក់គេរុំនឹងកន្ទេលយកទៅបោះចោលនៅគំនរសំរាម ឈ្មោះកែវ កញ្ញា ជាបុគ្គលិកក្លឹប៥៥

ភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១០០៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីអ្នករើសអេតចាយបានប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម មិនដឹងស្លាប់តាំងពីពេលណាទេ ។

បើតាមប្រជាពលរដ្ឋនៅទីនោះដែលឃើញហេតុការណ៍បានបង្ហើបថា ស្ត្រីដែលត្រូវគេរុំនឹងភួយយកមកពោះចោលនៅគំនរសំរាមនេះមានវ័យជាង២០ឆ្នាំ ត្រូវបានគេ សង្ស័យជាអំពើឃាតកម្ម ឬរំលោភហើយកំពុងចុះទៅធ្វើកោសល្យវិច័យនិងស្រាវជ្រាវក្នុងករណីនេះ.។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៨ឆ្នាំ ជាបុគ្គលិកក្លិបកំសាន្ត៥៥ នៅក្រោយក្រុមហ៊ុនម៉ូប៊ីធែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្នាក់នៅផ្ទះលេខ១១៤៧ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។នាងត្រូវបានឃាតករយកខ្សែកាបពណ៌ខ្មៅរឹតកសម្លាប់ រួចយកអាវបិទមុខនិងរុំភួយជិត ព្រមទាំងយកខ្សែចងគោចង.ក ចងដងខ្លួន ចងជើង ហើយរុំនឹងកម្រាលពួកយកមកប្លុងចោលនៅគំនរសំរាមតាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់មកត្រូវអ្នករើសអេតចាយកាយសំរាមឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឥឡូវនេះសមត្ថកិច្ចកំពុងយកសពទៅធ្វើកោសល្យវិច័យនៅវត្ត ក្រាំងធ្នង់ ខណ្ឌសែនសុខ៕  អូន ធួក

%e1%9e%9f%e1%9e%96%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%9f%e1%9e%96%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8 %e1%9e%81%e1%9f%92%e1%9e%98%e1%9f%84%e1%9e%85%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%b8

Leave a Reply

Your email address will not be published. Required fields are marked *