ភ្នំពេញ៖ ជនសង្ស័យគាស់ផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ត្រូវបានគេស្វាគម៍យ៉ាងចាស់ដៃទើបប្រគល់អោយកម្លាំងនគរបាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩នឹង២០នាទី ថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងភូមិ ពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៌មានពីជនសង្ស័យបានបញ្ជាក់ថា រូបគេធ្វើរការគាស់ផ្ទះរបស់ប្រជាពលរដ្ឋ បាន២លើកហើយ ដោយសារមុនបានសម្រេច ហើយមានការញ៉ាមពីលើកមុនផង ក៏ធ្វើរការគាស់ផ្ទះរបស់ប្រពលរដ្ឋម្តងទៀតប៉ុន្តែត្រូវម្ចាស់ផ្ទះមកទាន់ឃើញក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនៅក៏ដេញចាប់បានស្វាគម៍មួយដៃម្នាក់យ៉ាងចាស់ដៃផងដែរ។
ជនសង្ស័យដែលគាស់ផ្ទះនោះមានឈ្មោះថា ឌី បឿ មានអាយុ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនឹងម្ចាស់ផ្ទះចាប់ក្របួចឲ្យសម្ថិងកិច្ចប៉ុស្តិចោមចៅដើម្បីចាត់ការណ៍តាមនិតិវិធីច្បាប់៕វាសនាសែនជ័យ