


ភ្នំពេញ៖បុរសមើលការខុសត្រូវផ្ទះសំណាក់ម្នាក់គាំងបេះដូងស្លាប់នៅបន្ទប់មិនដឹងជាពេលណា ខណៈដែលប្រពន្ធតេទូរស័ព្ទជាច្រើនសារមិនមានអ្នកលើកទើបដឹងថាស្លាប់បាត់បង់ជីវិតទៅហើយ។ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:៣០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ស្ថិតនៅបន្ទប់ជួលលេខ7 ក្នុងភូមិ ត្រពាំងថ្លឹង1សង្កាត់ចោមចៅ1 ខណ្ឌពោធ៍សែនជយ័ ។
សាកសពជនរងគ្រោះឈ្មោះឆេង ណាល់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរ មើការខុសត្រូវផ្ទះសំណាក់នៅ ភ្នំពេញថ្មី មានស្រុកកំណើតភូមិព្រៃដំរី ឃុំព្រៃឈរ ស្រុកកំពង់ត្របែកខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមការបំភ្លើរបស់ ប្រពន្ធរងគ្រោះ ឈ្មោះអ៊ី សាមុន អាយុ 31ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានអោយដឹងថានៅមុនពេលកើតហេតុ គាត់បានតេទូរស័ព្ទមកប្ដីគាត់ជាច្រើនដង តែមិនលើក នៅពេលនោះ គាត់សង្ស័យក៏មកមើលដល់បន្ទប់។ប៉ុន្តែបន្ទប់ចាក់សោរខាងក្នុង គាត់ក៏គោះទ្វារហើយហៅតែមិនឆ្លើយ ពេលនោះគាត់ក៏ហៅម្ចាស់ផ្ទះជួលអោយមកគាស់ទ្វារបន្ទប់ស្រាប់តែឃើញ ប្ដីគាត់ដេកស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានចុះទៅកន្លែងកើតហេតុព្រមទាំងទំនាក់ទំនងកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកពិនិត្យកន្លែងកើតហេតុ។
តាមការសនិដ្ជាន របស់កម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថាសាកសពនេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រកដមែន។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត៕វាសនាសែនជ័យ