ចាក់ប្រេងសាំងដុតខោអាវ​មិន​ប្រយ័ត្ន​ឆេះ​បណ្តាលឲ្យឆាបរលាកខ្លួនប្រាណ

 

 

 

 
ភ្នំពញ​៖បុរស​ម្នាក់​ចាក់​សាំង​ដុត​ខោអាវ​មិន​ប្រយ័ត្ន​ឆេះ​បណ្ដាល​អោយ​រងរបួសធ្ងន់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ០៧​:២០នាទីព្រឹក​ ស្ថិត​នៅចំណុចផ្ទះជួលលេខ១៣១៨ផ្លូវបេតុង ភូមិ ទ្រា៤​ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ លី នីដា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាកនៅចំណុចកើតហេតុខាងលើ។
តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​មានសតិមិនប្រក្រតីបានទិញប្រេង សាំងចំនួន០២លីត្រយកមកប្រមូលខោអាវចាក់ដុតបណ្តាលឲ្យភ្លើងឆាបឆេះរលាកខ្លួនប្រាណត្រូវបានអ្នកជិតខាងមកជួយពន្លត់ភ្លើង។​បន្ទាប់​មក​អ្នក​ជិតខាង​បញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀត ។​ហើយ​ករណីនេះគ្រាន់តែឆេះរោលញ្ជាំងផ្ទះបន្តិចបន្តួច ពុំបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្វីទេ៕​បញ្ញ​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *