





ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចសុីសLX470លឿនវ៉ាជែងហើយបានជ្រុលបុករថយន្តបែនដឹកដីបណ្តាលអោយដាច់កង់ម្ខាងសំណាងមិនមានអ្នករងរបួសនិងធ្វើអោយស្ទុះចរាចរណ៍រាប់ម៉ោងស្ទើតែធ្វើដំណើរទៅលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ នៅចុះណុចផ្លូវរថភ្លើងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ3A 3725 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចសីុស LX470 ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2O 1233 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជែកក៏ជ្រុលទៅបុកនិងកង់រថយន្តបែនផ្នែកខាងក្រោយបណ្តាលអោយបែកកង់បែករងការខូចខាតខ្លួនឯងចំណែករថយន្តបែកនោះពុំមានរងការខូចខាតនោះទេ។ក្នុងហេតុការណ៍ខាងលើនោះមិនមានអ្នកគ្រោះថ្នាក់ដល់មនុស្សនោះទេនិងធ្វើអោយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការសម្រួលចរសចរណ៍ចំណែកភាគីខាងរថយន្តឡិចសុីសព្រមទទួលកំហុសនិងធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តបែនដើម្បីបញ្ចាប់រឿងនៅកន្លែងកើតហេតុផងដែរ៕វាសនាសែនជ័យ