ខិត​ខំ​ព្យាបាល​អោយ​ជា​ បញ្ជូន​មក​សិក្សា​បន្ត​ បែរ​ជា​ជំងឺ​រើស​ឡើង​វិញ​ផ្អើល​

 

 

 

ភ្នំពេញ ៖ យុវជនជានិស្សិត សាលាភាសារអង់គ្លេសម្នាក់ សង្ស័យកើតមានអារម្មណ៍មិនល្អ ហាក់បីដូចជាមនុស្សបែកថ្នាំ ឬក៏ជាមនុស្សមានសតិមិនស្រួល ទើបកើតជាកើត​ម៉ួម៉ៅក្ដៅ​ក្រហាយ បញ្ចេញចរឹកប្លែកៗដូចខ្មោចចូល រត់ចេញពីសាលារៀន សំដៅទៅបន្ទប់ជួល ប្រម៉ែប្រមូល ខោអាវ​របស់​របរ​ក្នុងបន្ទប់ជួលស្នាក់នៅរួមគ្នាបោះនិងបោក។ បង្កឲ្យភ្ញាក់ផ្អើល រហូតដល់កម្លាំងប៉ូលីសប៉ុស្តិ៍ចុះទៅអន្តរាគមន៍ យុវជនខាងលើ ប៉ងចង់តែសម្លាប់ខ្លួន រត់ចូលម៉ូតូ សុីក្លូរថយន្ត​។

អ្នកឃើញហេតុការណ៍ភ័យលួសព្រលឹងជំនួស ខ្លាចឈានដល់គ្រោះថ្នាក់ ដល់ខ្លួនទើបស្នើរ​សុំ​ឲ្យ​លោក​វរសេនីយ៍​ឯក​ ម៉ក់​ហុង​ អធិការ​ខណ្ឌ​សែនសុខ​ជួយចាប់នាំទៅដាក់នៅប៉ុស្តិ៍ជាបណ្តោះអាសន្នរង​ចាំ​សាច់​ញាត្តិ​មក​ទទួល​។ហេតុការណ៍​នេះ​បង្កអោយមាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យុវជនខាងលើ ឈ្មោះ ស៊ុំ ចាន់ធា អាយុ ២១ឆ្នាំ ជាសិស្សសាលាភាសារអង់គ្លេស នៅសាលា អន្តរជាតិស្ថាបនា ផ្លូវន័រប្រីដ ខណ្ឌសែនសុខ ស្នាក់នៅផ្ទះជួលរួមជាមួយ មិត្តភ័ក្រ នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ តំណាក់ស្នួល ឃុំស្រែព្នៅស្រុកជុំរិគី ខេត្តកំពត ។

តាមសម្តីយុវជនឈ្មោះ សុីឌី ត្រូវជាមិត្តភ័ក្រ ស្នាក់នៅជាមួយគ្នា រៀនសូត្រជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងរៀន ក្នុងថ្នាក់ ស្រាប់តែ ជនរងគ្រោះ ស្រែកឡូឡា ចេញកាយវិការច្រង៉ែងច្រង៉ាង ហាក់បីដូចជាមនុស្សខ្មោចចូល ហើយចេញរត់ថ្មើរជើងទៅបន្ទប់ជួល ធ្វើឲ្យមិត្ត​រួមថ្នាក់ ដេញតាម ឃាត់ដល់បន្ទប់ ចាប់បោច គ្រវាត់ខោអាវចេញក្រៅ ទាមទាររកតែប៉ងសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល នឹងព្រួយបារម្មណ៍ ខ្លាចគ្រោះថ្នាក់ ទើបស្នើរសុំការអន្តរាគមន៍ ពី​កម្លាំង​នគរ​បាល​ឲ្យជួយចាប់ឃាត់ ខ្លាចរត់ចូល​រថយន្ត​ ម៉ូតូកើតក្តីគ្រោះថ្នាក់ដល់ជីវិតរាងកាយ ។

តាម​ប្រភព​ពត៌​មាន​ពី​ក្រុមគ្រួសារ យុវជនខាងលើតាមរយៈទូរស័ព្ទ បានឲ្យដឹងថា កូនប្រុសរបស់គាត់រូបនេះ កន្លងមកមានសតិមិនប្រក្រតី ហើយក៏ធ្លាប់ យកទៅព្យាបាលនៅមន្ទីរពេទ្យដែរ។​ប៉ុន្តែ​បញ្ហាផ្នែកប្រព័ន្ធប្រ​សៃ​ប្រសាទមើល​ឃើញ​ថា​ធូរស្រាលហើយ ទើបបញ្ជូនកូនឲ្យមករៀនសភាសារអង់គ្លេសបន្ត បែរជាជម្ងឺរើធ្វើទុក្ខឡើងវិញបែបនេះ ។

យុវជនខាងលើ ដោយខ្លាចគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ ទើប​លោក​អធិការ​បញ្ជារ​អោយ​ឃាត់ខ្លួន ជា​បណ្ដោះ​អាសន្នរងចាំឪពុកម្តាយមកទទួលយកទៅព្យាបាលវិញនៅ​ឯ​គេហដ្ឋាន​វិញ​៕វាសនា​សែន​ជ័យ​

 

 

Leave a Reply

Your email address will not be published. Required fields are marked *