




ភ្នំពេញ៖ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ២ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ បុរសម្នាក់បានបើកម៉ូតូXRបត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវម៉ូតូ១គ្រឿងទៀតបើកមកពីក្រោយបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលអោយជួលបោកបែកក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម។
សពជនរងគ្រោះមានឈ្មោះ សាំងសេង ហុង ភេទប្រុសអាយុ៣៥ឆ្នាំមុខរបលក់សាច់គោស្នាក់នៅភូមិព្រែកតាពៅសង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពពត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកXRពណ៌សគ្មានស្លាកលេខទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងបំណងឆ្លងផ្លូវក៏ត្រូវម៉ូតូ១គ្រឿងទៀតម៉ាកស្គុបពីពណ៌សពាក់ស្លាកតាកែវ 1K-3024 បើកឌុបគ្នាមកពីក្រោយជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លេមៗនៅនិងកន្លែងកើតហេតុ តែដោយសារតែក្រុមគ្រួសារមិនអស់ចិត្តក៏បាននាំគ្នាលើកជនរងគ្រោះដឹកតាមម៉ូតូយកទៅដល់មន្ទីរពេទ្យជ័យជំនះក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយទើបក្រុមគ្រួសារដឹកបន្តទៅផ្ទះ ។ ចំណែកភាគីខាងម៉ូតូស្គុបពីបានរងរបួសធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ រីឯម្នាក់ទៀតរងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទើបទាក់ទងទៅនគរបាលជំនាញចរាចរណ៍មកធ្វើការវាស់វែងយកម៉ូតូទាំងគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ បញ្ញា