ស្រវឹងស្រាជិះម៉ូតូរ៉េចង្កូតទៅផ្នែកខាងឆ្វេងត្រូវរថយន្តបុកបណ្តាលរបួសបាក់ជើងម្ខាង

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូរ៉េចង្កូតទៅផ្នែកខាងឆ្វេង ត្រូវរថយន្តបុកបណ្តាលអោយរងរបួសធ្ងន់បាក់ជើងម្ខាងម្ចាស់រថយន្តគេចខ្លួនបាត់មានអ្នកអន្តរាគមន៍មកអះអាងថាខាងរថយន្តត្រូវ។បង្កអោយមានការភ្ញាក់ផ្អើយកាលវេលាម៉ោង ៨នឹង៥០នាទីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៧តាមបណ្តោយផ្លូវបេតុងវត្តអង្គតៅមិញ ភូមិគោគចំបក់ សង្កាត់ចោមចៅ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូរងគ្រោះម៉ាកសេរូស ពណ៌​ខ្មៅពាក់ស្លាកលេខ (ក្លែងក្លាយ) ស្វាយរៀង 1AT,7888 បើកបរក្នុងទិសដៅពីពីជើងទៅត្បូង ។ចំណែកឯ​រថយន្តម៉ាកឡិចសុីសRX350ពណ៌​សពាក់ស្លាកលេខ ភ្នំពេញ 2AB,0976បើកបរដោយបុរសម្នាក់ជាមន្ត្រីយកងរាជអាវុធហាត់បើកបរក្នុងទិសដៅពីត្បូងទៅជើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ គេ​ឃើញ​ជនរងគ្រោះ ខាងលើបើកម៉ូតូម៉ាកសេរូស ពណ៌​ខ្មៅស្លាកលេខ ក្លែងក្លាយជិះម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិដៅ ពីជើងទៅត្បូងយ៉ាងលឿងក្នុងស្ថានភាពស្រវឹង។ លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចសុីស​RX350ពណ៌

សបើកក្នុងទិសដៅពីត្បូងទៅជើងយ៉ាងល្បឿនលឿនដូចគ្នា ហើយដោយជនរងគ្រោះខាងលើដោយរ៉េចង្កូតទៅផ្នែកខាងឆ្វេង បន្ទាប់មករថយន្តបង្កខាងលើដោយជាន់ហ្រ្គាងមិនទាន់បានបុកម៉ូតូជនរងគ្រោះពេញទំហឹង។ហើយបើកបុកអូសប្រមាណជាង១០ម៉ែត បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ ចំណែកម៉ូតូរងគ្រោះវិញបណ្តាលអោយបាក់កាំម៉ូតូផ្នែកខាងមុខខ្ទេចនឹងខូចខាត់យ៉ាងធ្ងន់ធ្ងរ។បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្ត​សង្គ្រោះ​របស់​គ្លីនិច​ឯកជនសម្ភព សុខលាភបានដឹកយកទៅ​ព្យាបាល​ភ្លាមៗផងដែរ។​ដោយ​ឡែក​អ្នកបើកបរឡើងរថយន្តបង្កចេញទៅបាត់។ប្រភពបានបន្តទៀតថា ខណៈ​ដែល​ជនបង្កគេចខ្លួនបាត់ហើយមានបុរស២នាក់អាវកាឡាកូនឹងស្ត្រីម្នាក់ជិះរថយន្តលុចសុីសពណ៌ស​ដោយចោទប្រកាន់ទៅលើជនរងគ្រោះថារថយន្តខាងបើកមកឈប់មួយកន្លែងត្រូវជនរងគ្រោះបើកបុកខ្លួនឯង ហើយចោទថាជនរងគ្រោះជាចោរទៀត។ដោយសំគាល់ស្លាកលេខក្លែងក្លាយ ហើយប្រជាពលរដ្ឋឈ្លោះជាមួយភាគីរថយន្តខាងលើថា បើក​រថយន្តខាងលើឈប់នៅស្ងៀមត្រូវមកម៉ូតូរងគ្រោះមកបុកម្តេចក៏រថយន្តខាងលើបុកម៉ូតូអូសជាង១០ម៉ែតដោយមានភិនភាគនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តនឹងម៉ូតូរងគ្រោះខាងលើត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យធ្វើការវាស់វែងយករថយន្តនឹងម៉ូតូខាងលើយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *