



ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តក្នុងល្បឿនលឿនហើយជ្រុលទៅបុកម៉ូតូឌ្រឹមសង់មួយគ្រឿងបណ្តាលអោយរបួសហើយមិនព្រមឈប់ក៏បន្តទៅបុកម៉ូតូចំនួន២គ្រឿងទៀតរងការខូចខាតរថយន្តបង្កនៅមិនព្រមឈប់ទទួលកំហុសក៏ព្យាយាមបើកគេចខ្លួនទៀតតែត្រូវបានកម្លាំងនគរបាលឃើញក៏ដេញចាប់បានភ្លាមៗតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុនស្មាត តាមបណ្តោយផ្លូវលេខ២៦៦កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតួម៉ាកហុងដាសេរីឆ្នាំ២០១១ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AT 2949 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE 7890 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៦៦ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងបណ្តាលអោយដួលទៅនិងថ្នល់។ហើយរថយន្តបង្កមិនព្រមឈប់ក៏បន្តទៅបុកម៉ូតូចំនួន២គ្រឿងទៀតបណ្តាលអោយរងរបួសស្រាល២នាក់។បន្ទាប់ពីរថយន្តបានបើកបុកម៉ូតូរួចនៅតែមិនព្រមឈប់ហើយបានព្យាយាមបើកគេចខ្លួនភ្លាមនោះក៏មានប្រជាពលរដ្ឋបានដេញរួមទាំងកម្លាំងសមត្ថកិច្ចដេញតាមរហូតដល់ផ្លូវនរោត្តមមុខនិងស្ថានីយ៍សូគីមុិចទើបឃាត់បានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុរថយន្តរួមទាំងម្ចាស់ត្រូវបានកម្លាំងនគរបាលនាំទៅសាកសួនៅអធិការនគរបាលខណ្ឌចំកាមនរងចាំដោះស្រាយពេលក្រោយ៕សារ៉េត