ស្ត្រីម្នាក់ បានសម្រាលកូននៅលើទូក នៅខេត្តកោះកុង

កោះកុងៈ ពិតជាគួរឲ្យអាណិតណាស់ដែស្ត្រីម្នាក់ បានសម្រាលកូននៅលើទូក កាលពី​វេលាម៉ោង៥និង៤០នាទីល្ងាច​ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ ខណៈក្រុមគ្រួសារកំពុងដឹក​បញ្ជូនទៅមន្ទីរពេទ្យមិនទាន់​ ហើយត្រូវក្រុមការងារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្​តកោះកុង បានចុះទៅជួយសង្គ្រោះ។  ក្រោយពីបានជួយសង្គ្រោះ  ស្ត្រីដែលសម្រាលកូន នៅលើទូករួច ក្រុមគ្រូពេទ្យបានបញ្ជូនស្រ្តីខាងលើមកកាន់មន្ទីរ​ពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ត។

ស្ត្រីខាងលើឈ្មោះ រស់ សុឃីម មានទីលំនៅ ភូមិកោះប៉ោ ស្រុកមណ្ឌលសីមា ខេត្តកោះកុង មាន ប្ដីជាអ្នកនេសាទនិង មានកូន៤នាក់ នេះជាកូនទី៤  ។

នាថ្ងៃនោះផងដែរ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា បានដឹកនាំមន្ត្រីក្រោមឱវាទបាននាំអំណោយលោកស្រី​អភិបាលនៃគណអភិបាលខេត្ត មកជូនដល់ស្ត្រី ដែលសម្រាលកូននៅលើទូកចំនួន៤០មឺនរៀល ទឹកសុទ្ធចំនួន៣កេស និងសម្ភារៈប្រើប្រាស់សម្រាប់ទារក មួយចំនួនផងដែរ។ ដោយឡែក លោក ហាក់ ឡេង បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន១០មឺនរៀល និងទឹកសុទ្ធចំនួន  ២កេះផងដែរ ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *