វ័ណ្ឌកនឹងធ្វើមេតុងទីន ប៉ូលិសស្រីម្នាក់ចងក សម្លាប់ខ្លួួន

មណ្ឌលគិរីៈ ប៉ូលិសស្រីម្នាក់ បានចងកសម្លាប់ខ្លួន នៅលើផ្ទះដោយគេសង្ស័យថា គាត់មាន វិបត្តិជំពាក់លុយកូនតុងទីន ធ្វើមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និ៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ស្ត្រីជនរងគ្រោះមានឈ្មោះ ស្រ៊ើយ ភៀង ហៅអឿយ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនគរបាល ទីលំនៅភូមិឃុំកើតហេតុខាងលើ។

បើតាមប្រពភពីប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឲ្យដឹងថា ស្ដ្រីរងគ្រោះខាងជាមន្រី្តនគរបាល នឹងជាមេតុងទីនដ៏ធំមួយប្រចាំខេត្ត តែដោយមួយរយៈក្រោយមកនេះ គេសង្កេតឃើញស្ត្រីរូបនោះ ចេះតែចង់សម្លាប់ខ្លួនជាច្រើនដងមកហើយដោយសារជំពាក់លុយកូនតុងទីន តែបានបងប្អូនឃាត់ទាន់។ លុះនៅល្ងាចថ្ងៃកើតហេតុម៉ោងប្រមាណជិត៨យប់ ក៏ប្អូនប្រុសរបស់ស្ត្រី ទៅគោះទ្វារហៅតែមិនលឺសំឡេងឆ្លើយតប ក៏បើកទ្វារចូលទៅបងស្រី  ស្រាប់តែឃើញបងស្រីរបស់ខ្លួនចងក  សម្លាប់ខ្លួនទៅហើយ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *