ចាប់អ្នកទោសបង្កគ្រោះថ្នាក់ ចរាចរណ៍ ហែកគុករត់បានមកវិញហើយ

បន្ទាយមានជ័យ៖ អ្នកជាប់ឃុំឃាំងម្នាក់ ឈ្មោះ ពេជ្រ ប៊ុនធឿន អាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅ ហើយបានហែកគុករត់គេចខ្លួន កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នោះនៅរសៀលថ្ងៃទី១១​ ខែសីហានេះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ ចាប់ខ្លួនត្រឡប់មកវិញហើយ ។

បុរសនេះកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា បានកាត់ចំរឹងបង្អូចនៃមន្ទីរឃុំឃាំង រួចរត់គេចខ្លួន ទើបតែរសៀលថ្ងៃនេះ ត្រូវបានកម្លាំងនគរបាល តាមចាប់នៅសង្កាត់ប៉ោយប៉ែត ហើយបញ្ជូនទៅពន្ធនាគារវិញ ហើយយ ៕ សម្បត្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *