ឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួន ពីបទរំលោភសេពសន្ទវៈកុមារីអាយុត្រឹមតែ៦ឆ្នាំ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅភូមិបន្ទាយចាស់ ឃុំចុងកាល់។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ នុន យិក អាយុ៤៥ឆ្នាំ ទីលំនៅជាមួយគ្នា មុខរបរធ្វើស្រែ។រីឯក្មេងស្រីរងគ្រោះដែលជនសង្ស័យចាបរំលោភសេពសន្ថវៈ បានសម្រេចនោះឈ្មោះ ហ.ស.រ អាយុ ៦ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់។ ក្មេងស្រីរងគ្រោះត្រូវបុរសខាងលើចាប់រំលោភបានសម្រេចនោះគ្រាដែលនាងដើរចូលក្នុងបន្ទប់ទឹកម្នាក់ឯង ហើយជនសង្ស័យឃើញឱកាសល្អចូលទៅចាប់រំលោភតែម្តង ។
ជនសង្ស័យត្រូវបាននគរបាលនាំ យកទៅកាន់អធិការដ្ឋាននគរបាលស្រុកចុងកាល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សម្បត្តិ
