ភ្នំពេញៈកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ជនសង្ស័យពីរនាកើកាន់កាប់អាវុធខុសច្បាប់(ដាវ) នៅថ្ងៃទី ១៦-១១-២០១៦ ម៉ោង០៩និង៣០ នាទី នៅចំណុចសាលាបឋម សិក្សាច្បារអំពៅ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
-ជនសង្ស័យ០២នាក់ដែលត្រូវឃាត់ខ្លួននោះ ៖
១-ឈ្មោះ ប៊ុន ហុង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលីសែង ស្នាក់នៅ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
២-ឈ្មោះ ប្រុស សុភា ភេទ ប្រុស អាយុ ២៣ឆ្នំា ជនជាតិខ្មែរ មុខរបរ យាមកង់ឲ្យគេ ស្នាក់នៅភូមិ កណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះប៊ុន ហុង បានទារលុយជំពាក់ពីជនសង្ស័យ ឈ្មោះ ប្រុស សុភា នៅចំណុចកើតហេតុខាងលើ រួចក៏មានទំនាស់ពាក្យសម្តីគ្នា។ ពេលនោះជនសង្ស័យ ឈ្មោះប៊ុន ហុង បានវាយជនសង្ស័យឈ្មោះ ប្រុស សុភា ពីរដៃចំមុខ រួចជនសង្ស័យឈ្មោះ ប្រុស សុភា ក៏ហូតខ្សែក្រវ៉ាត់ពីចង្កេះដេញវាយជនសង្ស័យឈ្មោះប៊ុន ហុង វិញ ។
ពេលនោះជនសង្ស័យឈ្មោះ ប៊ុន ហុង ក៏រត់ទៅផ្ទះយកដាវមកដេញកាប់គ្នា ភ្លាមនោះក៏ត្រូវបានសមត្ថកិច្ចយើងចុះទៅដល់ ឃាត់ខ្លួនជន សង្ស័យទាំង២នាក់ រួមនិងវត្ថុតាង (ដាវ-ខ្សែក្រវាត់) បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់ ៕ សិរសារ
