ថ្នាក់ដឹកនាំខេត្តព្រះសីហនុនាំយកអំណោយនិងថវិកាឧបត្ថម្ភដល់កម្លាំងអ-ហ និងយុវជនបន្សាប គ្រឿងញៀន

 

 

 

ខេត្តព្រះសីហនុៈថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលដឹកនាំ  ដោយលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោកស្រី អមដំណើរដោយ លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ -លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ-មេបញ្ជាការរងចំនួន ៥រូប និងមានការអញ្ជើញចូលរួមពី លោកស្រ ប្រាក់ ចាន់សុខា ប្រធានសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងលោក អុី សុខឡេង អភិបាល នៃគណះអភិបាលក្រុងព្រះសីហនុ ព្រមទាំងសប្បុរសជន ក្នុងខេត្តជាច្រើន បានអញ្ជើញ ចុះសំណេះសំណាល សាកសួរសុខទុក្ខនិង នាំយកថវិកា ព្រមទាំងអំណោយឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ និង យុវជនបន្សាបគ្រឿងញៀន។

ពិធីនេះបានធ្វើឡើង នៅមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានទីតាំងនៅ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុនាវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ។

អំណោយទាំងនោះរួមមានថវិកាសរុប ១០០០ $ លុយខ្មែរ ៤,០០០,០០០៛ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន។ក្នុងនោះលោក យន្ត មីន ផ្តល់ថវិកាផ្ទាល់ខ្លួន ១,០០០,០០០៛ អង្ករ ១តោន និងសម្លការី ២ខ្ទះធំ ។ ចំណែកសមាគមនារីផ្តល់ ថវិកា ៥០០$ លុយខ្មែរ ៣,០០០,០០០៛ និងគ្រឿងឧបភោគ បរិភោគ មួយចំនួន។ ដោយឡែកលោក អុី សុខឡេង ផ្តល់ថវិកា ៥០០ $ ដល់អង្គការម្លប់តាប៉ាង និងអង្ករ ១៥០kg បាល់ទះ២ បាល់ទាត់ ៤ ៕ សារ៉េត

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *