ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថានភាពទូទៅក្នុងក្រុងស្ទឹងត្រែង ទាំងមូល ប្រជាពលរដ្ឋប្រកបរបររកស៉ី លក់ដូរ ដូចធម្មតា គ្មានអ្វីប្រែប្រែប្រួលឡើយ បើទោះបីស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មានភាពតានតឹង ប្រឈមនឹងការរៀបកម្លាំងទ័ព ត្រៀមប្រយុទ្ធក៏ដោយ ។
ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង បាននិយាយថាពួកគាត់មិនមានអ្វីប្លែកគួរឲ្យគត់សម្គាល់ឡើយ ពោលគឺពួកគាត់នៅតែធ្វើដំណើរឈូឆរតាមផ្លូវ តាមផ្សារ អ្នកលក់ដូរតាមផ្ទះ នៅតែបើកអាជីវកម្មរបស់ពួកគាត់ដូចធម្មតា ខណៈដែលដឹងថាមានការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះ ក៏ដោយ។ ពួកគាត់មានជំនឿយ៉ាងមុតមាំថាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការរកដំណោះស្រាយដោយសន្តិភាពជាមួយភាគីឡាវ ដោយគ្មានសង្រ្គាមបងហូរឈាមឡើយ ៕ ប្រសើរ
