ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀន ២០ កញ្ចប់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង​៨និង១០នាទីយប់​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំក្រុម៥ ផ្លូវប្រឡាយភ្លោះ  ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ជនសង្ស័យ  ឈ្មោះ ពេជ្រ សំអាត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។​ ក្នុងនោះដែរសមត្ថកិច្ចដកហូតថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៨កញ្ចប់តូច និង ២កញ្ចប់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ​កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកជនសង្ស័យមួយចំនួនទៀតដែលកំពុងគេចខ្លួន រីឯជនសង្ស័យជាអ្នកជួញដូរថ្នាំញៀនខាងលើត្រូវបាននគរបាលខណ្ឌឫស្សីកែវ​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមច្បាប់៕ អូនធួក

Leave a Reply

Your email address will not be published. Required fields are marked *