តខ្សែម៉ូទ័របូមទឹក ខុសបច្ចេកទេសឆ្លងចរន្តឆក់ស្លាប់

កំពត៖ បុរសម្នាក់ឈ្មោះ ហ៊ាន់ ខ្មៅ ភេទប្រុស អាយ៤៩ឆ្នាំ រស់នៅភូមិ នៅភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពតបានតខ្សែម៉ូទ័របូមទឹក មិនប្រយ័ត្នបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុកាលពីម៉ោង៦យប់  ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

មន្ត្រីនគរបាលដែលចុះទៅធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះ មុនស្លាប់ បានតខ្សែភ្លើង ដោយដោតម៉ូទ័របូមទឹកដាក់ពាង ហើយឆ្លងចរន្តអគ្គិសនី ក៏ឆក់បណ្តាលឲ្យស្លាប់តែម្តង ៕ ជំនោរ

%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%81%e1%9f%92%e1%9e%81%e1%9f%82%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%be%e1%9e%84

Leave a Reply

Your email address will not be published. Required fields are marked *