ភ្នំពញ៖បុរសរត់កង់៣ម្នាក់ត្រូវគេចោទប្រកាន់ថាចោឆក់ទូរស័ព្ទដៃហើយត្រូវគេវាយបែកក្បាលរងរបួសធ្ងន់ខណៈដែលគាត់ឃើញប្តីប្រពន្ធជិះម៉ូតូឈ្លោះគ្នាហើយជ្រុះទូរស័ព្ទដៃបន្ទាប់មកគាត់រើសអោយម្ចាស់ទូរស័ព្ទវិញត្រូវគេចោទថាចោរ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេម៉ោង ៩នឹង៣០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៧ ចំណុចខាងលិចរង្វង់មូលចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ទឹម ស៊ៀងហៅវៃ អាយុ៣៨ឆ្នាំ មុខរបររត់កងបីនៅវង្វង់មូលចោមចៅ ស្នាក់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ធ្លក់យល់ឃុំពន្លៃ ស្រុកអង្គបុរីខេត្ត តាកែវ។ម្ចាស់ទូរស័ព្ទឈ្មោះ អ៊ិន សុផានី២៩ ចុងភៅ ស្នាក់នៅភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទបាននិយាយថា មុនពេលកើតហេតុ រូបគាត់នឹងប្អូនថ្លៃរបស់គាត់នឹងកូនប្រុសម្នាក់ជិះម៉ូតូពីផ្ទះរបស់ខ្លួនថាមកហូបអីនៅជិតរង្វង់មូលចោមចៅ លុះមកដល់ចំណុចកើតហេតុរូបគាត់កំពុងតែនិយាយទូរស័ព្ទជាមួយប្តីត្រូវជនសង្ស័យឆក់បាត់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ នារីជាម្ចាស់ទូរស័ព្ទបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅមិនចាំស្លាក់លេខ ជិះគ្នា៣នាក់នឹងកូនប្រុសរបស់គាត់ហើយដោយឃើញឈ្លោះគ្នាធ្លាក់ទូរស័ព្ទដៃ ហើយត្រូវជនសង្ស័យ ដែលជាអ្នករត់កង់បីដែលចតនៅកន្លែងកើតហេតុខាងលើបានដើរទៅរើសអោយ ហើយត្រូវម្ចាស់ទូរស័ព្ទចោទប្រកាន់លួចឆក់ទូរស័ព្ទរបស់គាត់។បន្ទាប់មកនារីខាងលើដើទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅអោយមកជួយអន្តរាគមន៍ដោយប្រាប់ថា គាត់ជិះម៉ូតូជាមួយប្តីគាត់នឹងកូនប្រុសម្នាក់ ហើយចោរឆក់ទូរស័ព្ទដៃរបស់គាត់ដោយប្តីរបស់គាត់មើលតាមកញ្ចក់ម៉ូតូឃើញជនសង្ស័យឆក់។ពេលនោះនិយាយចុះនិយាយឡើយប្រាប់ថាប្តីរបស់គាត់នៅឯព្រះវិហាទេមិនមែននៅកន្លែងកើតហេតុនោះទេ ។
តាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា បុរសម្នាក់ដែលស្រ្តីម្ចាស់ទូរស័ព្ទថាអ្នកឌុប ដែលត្រូវជាប្អូូនថ្លៃនោះគឺទឹមមកក្រោយទេ ពេលដែលកើតហេតុភ្លាមៗនោះខណៈដែលស្រ្តីខាងលើទៅប្តឹងនគរបាលប៉ុស្តិ៍គឺប្តីរបស់គាត់បានវាយជនសង្ស័យរួចឡើងម៉ូតូរត់គេចខ្លួនបាត់ហើយប្រជាជននៅកន្លែងកើតហេតុដោយមិនយល់ចិត្តដោយគិតថារឿងខុសក្លាយត្រូវ ហើយរឿងត្រូវបែជាខុសវិញដូចជាអយុទ្ធតិធម៌ណាស់អ្នកជួយរើសទូរស័ព្ទគឺដៃជាប់ខ្នោះទៅវិញ។
ក្រោយពេលកើតហេតុជនរងគ្រោះម្ចាស់ទូរស័ព្ទបានដាក់ពាក់បណ្តឹងនគរបាលប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌចាត់កាតាមនីតិវិធីផ្លូវច្បាប់៕សារ៉េត