

ភ្នំពញ៖ ជនសង្ស័យម្នាក់ជាអ្នកជូញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួនធំកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៥ ផ្លូវប្រឡាយភ្លោះក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ។
ជនសង្ស័យឈ្មោះ ពេជ្រ សំអាត ភេទប្រុសអាយុ៣១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល ក្រុម៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (ជួញដូរ) ។ដកហូត ម្សៅក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់ធំ០២កញ្ចប់ ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានធ្វើការសាកសួនិងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕សិរសារ